ផ្ដល់សិទ្ធិដោយ៖ មង្គលការ
នេះគឺជាភេសជ្ជៈដ៏សាមញដែលអ្នកគ្រប់គ្នាអាចធ្វើការផ្សំឡើងដោយខ្លួនឯង ប៉ុន្តែវាមានសមត្ថភាពអាចកម្ចាត់ជាតិខ្លាញ់ចេញពីរាងកាយបានយ៉ាងមានប្រសិទ្ធិភាពបំផុត។
គ្រឿងផ្សំ៖
– ទឹកចំនួន ៨កែវ
– មើមខ្ញីកោសហើយ ១ស្លាបព្រាបាយ
– ត្រសក់មួយផ្លែ ហាន់ជាចំណិត
– ត្រូចឆ្មាមួយផ្លែ ហាន់ជាបន្ទះៗ
– ស្លឹកជីអង្កាម ១២សន្លឹក
ការណែនាំ៖
ចាក់បញ្ចូលគ្រឿងផ្សំទាំងអស់នេះត្រាំនៅក្នុងក្រឡកែវមួយនៅពេលល្ងាច ទុកសម្រាប់ប្រើប្រាស់នៅថ្ងៃស្អែកតែមួយថ្ងៃគត់។ អនុវត្តវិធីនេះឡើងវិញរយៈពេល ៤ថ្ងៃជាប់គ្នាទើបឃើញលទ្ធផល។
ភេសជ្ជៈមួយមុខនេះនឹងជួយគ្រប់គ្រងរបបអាហារ, ធ្វើឲ្យអ្នកមិនសូវស្រេកឃ្លាន, បង្កើនការរំលាយអាហារ និងមិនបណ្តោលឲ្យប៉ះពាល់ផ្នែកខាងក្នុងរាងកាយនោះទេ។
ទន្ទឹមនឹងការផឹកភេសជ្ជៈនេះដែរ អ្នកគួរតែធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់ ជាពិសេសលំហាត់ប្រាណផ្នែកកង្កេះ និងក្បាលពោះ ទើបជួយឲ្យវិធីនេះកាន់តែមានប្រសិទ្ធិភាព៕

No comments:
Post a Comment