ភាគច្រើនស្រ្ដីងាយទទួលរងនូវជំងឺប៉ោងសរសៃ និងការកកឈាមនៅក្នុងសរសៃជាងបុរស ហើយមានមនុស្សជាច្រើនដែលកំពុងទទួលរងពីបញ្ហាសុខភាពទាំងនេះ។ ការរីកធំ និងហើមសរសៃឈាមបានធ្វើឲ្យមានរាំងស្ទះដល់ដំណើរការលំហូរឈាមឆ្ពោះទៅកាន់បេះដូង ដែលជាហេតុបណ្ដាលឲ្យមានបញ្ហាកកឈាមនៅក្នុងសរសៃឈាម។ ការប៉ោងសរសៃឈាមភាគច្រើនលេចឡើងទៅលើ កជើង និងជើង។
ការប៉ោងសរសៃឈាមត្រូវបានបង្កឡើងដោយការខូចសរសៃ និងសន្ទះសរសៃ។ តើកត្តាអ្វីខ្លះដែលបង្កឲ្យមានបញ្ហាទាំងនេះកើតឡើង? កង្វះលំហាត់ប្រាណ, ការមានផ្ទៃពោះ, ការលើសទម្ងន់, ឈរ ឬអង្គុយូរពេក, ឈាមកក, និងការរងរបួសអាចជាមូលហេតុនៃជំងឺនេះ។ ការស្ទះឈាមកកនៅក្នុងសរសៃឈាមយូរ គឺជាមូលហេតុដែលបណ្ដាលឲ្យសរសៃយឺតធ្លាក់យារ។ តែជាសំណាងល្អ បញ្ហាទាំងអស់នេះត្រូវបានដោះស្រាយ និងអាចធ្វើការព្យាបាលជាមួយនឹងឱសថធម្មជាតិដ៏មានប្រសិទ្ធភាព ព្រមទាំងការផ្លាស់ប្ដូរទម្លាប់មួយចំនួននៃការអង្គុយនិងឈរ។ ការធ្វើលំហាត់ប្រាណជាកត្តាដ៏សំខាន់ដែលអ្នកគួរតែអនុវត្តន៍ឲ្យបានទៀងទាត់ផងដែរ។
រូបមន្តប្រឆាំងនឹងការប៉ោងសរសៃឈាម និងការកកឈាមនេះ ត្រូវបានគេប្រើប្រាស់ជាច្រើនជំនាន់ដោយសារតែវាមានអត្ថប្រយោជន៍ដ៏អស្ចារ្យ។ រួបមន្ដដ៏មានប្រសិទ្ធភាពសម្រាប់ការប៉ោងសរសៃឈាម និងការកកឈាមជាមួយនឹងគ្រឿងផ្សំសាមញ្ញតែ ២ មុខតែប៉ុណ្ណោះ។
គ្រឿងផ្សំ៖
– ទឹកដោះសត្វចៀម ១ កញ្ចប់
– សាប៊ូទារក ១ ដុំ
សេចក្ដីណែនាំ៖
បន្ទាប់ពីកិនសាប៊ូទារកឲ្យម៉ត់ល្អ រួចលាយឲ្យសព្វជាមួយទឹកដោះសត្វចៀម។ អ្នកគ្រាន់តែយកល្បាយនេះ មកលាបរឹតនៅលើតំបន់ដែលមានបញ្ហាជាការស្រេច។ អនុវត្តន៍បែបនេះឲ្យបាន ៣ដង ក្នុងមួយថ្ងៃ។
នៅពេលដែលអ្នកចាប់ផ្ដើមធ្វើការព្យាបាល អ្នកត្រូវអនុវត្តន៍ និងការលាបរឹតល្បាយនេះឲ្យបាន ៣ដងជារៀងរាល់ថ្ងៃ។ ល្បាយនេះអ្នកគួរតែរក្សាទុកវានៅក្នុងទូរទឹកកកឲ្យបានត្រឹមត្រូវ៕

No comments:
Post a Comment