ផ្ដល់សិទ្ធិដោយ៖ មង្គលការ
គូស្នេហ៍ដែលតែងតែមានរឿងលាក់លៀមគ្នាទៅវិញទៅមក មិនយូរមិនឆាប់ទេច្បាស់ជាបែកគ្មានជាមិនខាន។ ជាពិសេសការលួចមានថ្មី ប្រសិនបើរឿងនេះនៅតែអូសបន្លោយយូរទៅច្បាស់ជាមានម្នាក់ត្រូវទទួលរងនូវការឈឺចាប់ជាមិនខាន។
គាត់តែងតែលួចនិយាយទូរស័ព្ទស្ងាត់ៗ
ប្រសិនបើគាត់តែងតែព្យាយាមគេចចេញពីមុខអ្នកទៅកន្លែងស្ងាត់ រាល់ពេលដែលនិយាយទូរស័ព្ទ នេះជាចំណុចមួយបង្ហាញថាគាត់មានរឿងអាថ៌កំបាំងដែលមិនចង់ឲ្យអ្នកដឹង។
តែងខ្លួនស្អាតៗខុសធម្មតារាល់ពេលចេញទៅក្រៅ
រឿងមួយទៀតដែលអាចបង្ហាញថា ស្វាមីរបស់អ្នកកំពុងតែលួចចែចង់ជាមួយនឹងស្រីថ្មី គឺគាត់តែងតែខ្លួនស្អាតៗខុសពីធម្មតារាលពេលចេញទៅក្រៅម្តងៗ។
មួរបង្កាច់
នៅពេលដែលគាត់ឃើញអ្នកនិយាយលេងជាមួយនឹងមិត្តភ្តិប្រុស គាត់នឹងចាប់ផ្តើមសួរអ្នក ហើយចោទប្រកាន់ថាអ្នកមានអ្នកថ្មីជាមិនខាន។ នេះគឺជាល្បិចអាក្រក់មួយរបស់ស្វាមីដើម្បីឲ្យគេដឹងថា គាត់នៅតែជាមនុស្សល្អ។
លែងចង់ប្រព្រឹត្តរឿងលើគ្រែជាមួយអ្នក
ពីមុនគាត់ផ្តល់ក្តីសុខឲ្យអ្នកបានច្រើន ប៉ុន្តែឥលូវនៅពេលអ្នកសួរគាត់ គាត់និយាយថា ហត់នឿយ និងគ្មានអារម្មណ៏ នេះបញ្ជាក់យ៉ាងច្បាស់ថា គាត់កំពុងតែលួចមានអ្នកថ្មី។
គាត់មានមិត្តភក្តិថ្មីៗច្រើន
ក្នុងពេលនេះអ្នកអាចលឺឈ្មោះមិត្តភក្តិជាច្រើនរបស់គាត់ដែលអ្នកមិនធ្លាប់បានលឺពីមុនមក។ ផ្ទុយទៅវិញនេះអាចជាល្បិចមួយ ដែលគាត់អាចនឹងកំពុងតែណាត់ជួបជាមួយនឹងអ្នកថ្មីរបស់គាត់។
លែងនិយាយពាក្យថា “បងស្រឡាញ់អូន”
ក្រោយពេលអ្នកបានដឹងថា គាត់លែងសរសើរអ្នក ហើយលែងនិយាយពាក្យពិសេសៗតទៅទៀត បញ្ជាក់ថា គាត់ធុញទ្រាន់នឹងអ្នក ហើយគាត់ប្រហែលជារវល់នឹងប្រាប់ពាក្យទាំងនេះដល់អ្នកថ្មីរបស់គាត់៕

No comments:
Post a Comment