អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ការពិតដ៏គួរឲ្យភ្ញាក់ផ្អើល ៥យ៉ាងបាន​មកពីការរួមភេទ

អ្នកវិទ្យាសាស្ត្រ​ជាច្រើន​នៅជុំវិញ​ពិភពលោក​បានធ្វើ​ការងាររួ​មគ្នាមួយ ដើម្បី​បង្ហាញ​ពីការ​ពិត ៥យ៉ាង​នៃការរួមភេទ​ដែល​នឹងធ្វើឲ្យ​អ្នក​មាន​ភាពភ្ញាក់​ផ្អើល។
១. មនុស្សមួយចំនួន​មានចំណង់​តណ្ហាផ្លូវភេទ​ច្រើន
ទោះបីជាយ៉ាង​ណាក៏ដោយ យើងមិន​សំដៅលើមនុស្ស​ដែលសប្បាយ​នឹងធ្វើឲ្យអ្នក​ដទៃឈឺចាប់ ឬអ្នក​រួមភេទ​តាមសាធារណៈ​ឡើយ ប៉ុន្តែយោង​តាមការ​សិក្សាស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ កាលីហ្វូញ៉ា នៅ Los Angeles បាន​ឲ្យ​ដឹងថា សរសៃប្រសាទ​ខួរក្បាល​របស់មនុស្ស​អាចបណ្តាលឲ្យ​មានអារម្មណ៏​ចំណង់ផ្លូវភេទ​ជាមួយ​នឹងគូស្នេហ៏។
អ្នកស្រាវជ្រាវ​បានសន្និដ្ឋាន​ថា មនុស្សដែល​មើលរូបភាពសិចស៊ី នោះ​ខួរក្បាល​នឹង​មានអារម្មណ៏ រួច​ស្វែងរកឧបករណ៏​ផ្តល់ក្តីសុខ​ដល់​ខ្លួនឯង។
២. កាត់បន្ថយ​ជាតិកូឡេស្តេរ៉ុល ជួយ​បង្កើនថាមពល​ផ្លូវភេទ
ដោយសារកម្រិតជាតិ​កូឡេស្តេរ៉ុល​របស់អ្នកខ្ពស់ ទើបធ្វើឲ្យ​អ្នកខិតខំប្រឹងប្រែង​រឿងលើគ្រែខ្លាំង។ កម្រិតជាតិកូឡេស្តេរ៉ុល​នេះអាចធ្វើឲ្យ​អ្នកអសមត្ថភាព​ផ្លូវភេទ។ ហើយ​យោង​តាម​ការ​សិក្សាស្រាវជ្រាវ​របស់អ្នកវិទ្យាសាស្ត្រ​លោក Robert Wood Johnson នៅ​សាកលវិទ្យាល័យ Rutgers បាន​និយាយថា អ្នកដែល​ប្រើប្រាស់ថ្នាំ ដើម្បី​កាត់បន្ថយ​កម្រិត​ជាតិកូឡេ​ស្តេរ៉ុល អាច​មានក្តីសុខ​នឹងការ​រួមភេទ​យ៉ាងប្រសើរ។
៣. ប្រសិនបើអ្នក​មិនឱប​ថ្នាក់ថ្នម​ក្រោយពេល​រួមភេទរួច​ទេ នោះអ្នក​មិនអាច​ធ្វើឲ្យគូស្នេហ៏​មានក្តីសុខ​ឡើយ
មនុស្សស្រី​ចង់បានការ​ឱបថើប​ថ្នាក់ថ្នម ហេតុនេះបុរសគួរ​ឱបថ្នាក់ថ្នម​គូស្នេហ៏​របស់អ្នក រៀង​រាល់​ពេលរួមភេទ​រួច។ យោងតាម​ការសិក្សារបស់សាកលវិទ្យាល័យ Toronto បាន​បង្ហាញ​ថា ការឱបថើបថ្នាក់ថ្នម​បន្ទាប់ពី​រួមភេទរួច​ពិតជាសំខាន់​ខ្លាំងណាស់ ព្រោះវា​នឹងធ្វើឲ្យដៃ​គូរួមភេទ​មានក្តីសុខ​បន្ថែមទៀត។
៤. ចំណង់ផ្លូវភេទ
ការរួមភេទ​ជាសកម្មភាពច្របូកច្របល់​មួយ នេះ​ដោយសារតែ​អ្នកគ្មាន​អារម្មណ៏ តើ​ត្រូវទេ? ជាការ​ពិតណាស់ សម្រើបតណ្ហា​នឹងជួយ​គ្រប់គ្រង​ប្រតិកម្ម​របស់​រាងកាយ បញ្ជាក់ថា អ្នក​នឹង​មានអារម្មណ៏​ថា សកម្មភាព​រួមភេទនឹង​មិនច្របូកច្របល់​ច្រើនឡើង​ទៀត ឲ្យតែអ្នក​មានក្តីសុខ​ការរួមភេទ។
៥. ជាការ​ពិតណាស់ ការរួមភេទ​មិនអាច​ជួយដល់​ចំហេះ​កាឡូរីឡើយ
យោងតាម​ការសិក្សារបស់អ្នកស្រាវជ្រាវ​ពីសាកលវិទ្យាល័យ Quebec បាន​ឲ្យដឹងថា ភាព​មមាញឹកនឹង​ការងារ ១ម៉ោង​អាចជួយ​ដល់ចំហេះកាឡូរី ស្មើ​នឹង​ការ​រត់ហាត់ប្រាណរ​យៈ​ពេល ១ម៉ោង។
យោងតាមការស្រាវជ្រាវ​បានឲ្យដឹង​ថា បុរសៗ​អាចចំហេះ​ជាតិកាឡូរីបាន ៤.២ ក្នុងរយៈ​ពេល ១នាទី ស្របពេល​ដែលស្ត្រីអាច​ចំហេះជាតិកាឡូរី​បានប្រហែល​ជា ៣.១ ក្នុងរយៈ​ពេល ១នាទី ក្នុង​ពេលកំពុង​រួមភេទ។ ជាទូទៅ បុរស​អាចចំហេះ​ជាតិកាឡូរីបាន ១០១ ហើយ​មនុស្សស្រីបាន ៦៩កាឡូរី រាល់​ពេលរួមភេទ​ម្តងៗ៕

No comments:

Post a Comment

Powered by Blogger.