អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

កាត់ឬស ដោយប្រើប្រទាលកន្ទុយក្រពើ និង ម្នាស់

ប្រសិនបើអ្នកកំពុងស្វែងរកវិធីធម្មជាតិ ជួយកំចាត់ឬសនៅលើរាងកាយរបស់អ្នក ប្រទាលកន្ទុយក្រពើ និង ម្នាស់ជាជំរើសដ៏ល្អ។ ខាងក្រោមនេះជាវិធីដែលត្រូវប្រើ៖
១. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើមានប្រសិនភាពក្នុងការកាត់ឬស។ កាត់ប្រទាលកន្ទុយក្រពើមួយសន្លឹក កោសយកជាតិជែលខាងក្នុង ហើយជ្រលក់សំលីចូលទៅក្នុងជែលនោះ អោយសំលីជក់ជាតិជែលហើយ យកវាបិតលើឬស ហើយរុំបង់។ ទុកចោល ២ ទៅ បី រួចប្តូរថ្មី ហើយរុំបន្ត។ ក្នុងរយៈពេល ១ ទៅ ២ ​សប្តាហ៍ឬសនឹងជ្រុះចេញ។
២. ម្នាស់
ហាន់ម្នាស់មួយដុំតូច បិតទៅលើឬស ទុកចោល ១ យប់ ព្រឹកឡើងសឹមយក។ ឬសនឹងជ្រុះដោយសារតែអង់ស៊ីមដែលរកឃើញក្នុងម្នាស់។ មិនតែប៉ុណ្ណោះ, សំបកចេក និង ផ្លែល្វាក៏អាចកាត់ឬសបានដែរ។
ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕

ផ្ដល់សិទ្ធិដោយ៖ បែកធ្លាយ

No comments:

Post a Comment

Powered by Blogger.