ផ្ដល់សិទ្ធិដោយ៖ មង្គលការ
ថ្វីបើភេសជ្ជៈមួយប្រភេទនេះពិបាកផឹកបន្តិចមែន ប៉ុន្តែវាអាចជួយសម្រកទម្ងន់បានយ៉ាងរហួស, ជួយឲ្យអ្នកមិនសូវឃ្លាន និងទប់ស្កាត់ការឡើងកាឡូរីថែមទៀត។ ភេជ្ជសៈដែលផ្សំឡើងពីធម្មជាតិមួយនេះមានមត្ថភាពអាចដុតបំផ្លាញជាតិខ្លាញ់ខ្លាំងបំផុត និងផ្តល់អត្ថប្រយោជន៍ចំពោះរាងកាយមិនតិចទេ។
គ្រឿងផ្សំ៖
– ក្រូចឆ្មា ១ផ្លែ (ច្របាច់យកទឹក)
– កំបកក្រូចឆ្មាមួយផ្លែ (កោសឲ្យម៉ត់)
– ទឹកខ្មេះប៉ោម ១ស្លាបព្រាបាយ
– ម្ទេសម៉ត់ ១ស្លាបព្រាបាយ
របៀបធ្វើ៖
ដាក់សំបក្រូចឆ្មា និងទឹក ២៤០មីលីលីត្រចូលក្នុងឆ្នាំមួយ រួចដាំវាឲ្យឆ្អិន។ បន្ទាប់មកបន្ថែមទឹកក្រូចឆ្មា, ទឹកខ្មេះប៉ោម និងម្ទេសចូល។ អ្នកគួរតែធ្វើវាផឹកភ្លាមៗ ជារៀងរាល់យប់បន្ទាប់ពីអាហារពេលល្ងាច។
អត្ថប្រយោជន៍ដែលទទួលបាន៖
ម្ទេស ជួយឲ្យមុខងារប្រព័ន្ធរំលាយអាហារប្រសើរឡើង, ជំរុញដំណើរការដុតបំផ្លាញជាតិខ្លាញ់ និងកែលម្អសុខភាពឲ្យប្រសើរឡើងវិញ។
សំបកក្រូចឆ្មា មានផ្ទុកសារធាតុរំអិល ដែលអាចសម្រក់ទម្ងន់ដោយការពារមិនឲ្យមានការស្រូបយកជាតិស្ករលើសក្នុងឈាម។
ទឹកខ្វេះប៉ោម មានសមត្ថភាពក្នុងការកាត់បន្ថយជាតិខ្លាញ់ដែលពូននៅក្នុងរាងកាយរបស់អ្នក៕

No comments:
Post a Comment