ផ្ដល់សិទ្ធិដោយ៖ មង្គលការ
ជាទូទៅបូសកើតមានឡើងដោយសារតែការឆ្លងមេរោគសើរស្បែក ហើយភាគច្រើនវាលេចឡើងដំបូងនៅតាមគល់រោមត្រង់តំបន់ក្លៀក, ផ្ទៃមុខ, ក, ភ្លៅ និងកំប៉េះគូទ។ បើទោះបីជាយ៉ាងណាក៏ដោយអ្នកអាចកម្ចាត់បញ្ហាមួយនេះបានដោយប្រើវិធីងាយៗ ៤យ៉ាង ហើយមានប្រសិទ្ធិភាពថែមទៀត។
១. ខ្ទឹមបារាំង
ខ្ទឹមបារាំងគឺជាបន្លែមួយប្រភេទដែលមានសមត្ថភាពកម្ចាត់មេរោគដ៏ល្អបំផុត។ អ្នកគ្រាន់តែកាត់ជាចំណិតក្រាស់ ហើយយកវាទៅបិតត្រង់តំបន់ដែលកើតបូស។ វិធីនេះនឹងជួយព្យាបាលឲ្យឆាប់ជសេះស្បើយ។
២. ទឹក
កុំមើលស្រាលទឹក វាមានអត្ថប្រយោជន៍ខ្លាំងបំផុតចំពោះសុខភាពរបស់អ្នក ហើយសូម្បីតែបូសក៏ឆាប់ជាដែរ ប្រសិនបើអ្នកផឹកបានច្រើន។
៣. កម្តៅ
វិធីសាស្ត្រមួយទៀតសម្រាប់ដោះស្រាយបញ្ហាកើតបូស គឺកម្តៅនៅក្នុងអំឡុងពេលវាចាប់ផ្តើមកើតដំបូង។ កម្តៅនៃបាយក្តៅ ឬពងទាដែលដាក់រមៀលតិចៗនៅត្រងកន្លែងបូសដែលទើបនឹងកកើត ពេលនោះវងនឹងជួយទប់ស្កាត់ការរីកលូតលាស់នៃបាក់តេរីបាន។
៤. រមៀត
រមៀតត្រូវបានគេទទួលស្គាល់ថាមានសមត្ថភាពកម្ចាត់មេរោគ ដែលអាចជួយឲ្យស្បែកដែលរងនូវផលប៉ះពាល់ឆាប់ជាសះស្បើយ។ វិធីប្រើអ្នកគ្រាន់តែយកម្សៅរមៀត លាយជាមួយនឹងប្រេងល្ហុង លាបនៅកន្លែងកើតបូស។

No comments:
Post a Comment