ការគេងនៅនឹងឥដ្ឋពិតជាមានភាពសុខស្រួល ប្រសិនបើអ្នកស៊ាំ។ ពិតណាស់ក្នុងដំណាក់កាលចាប់ផ្តើមគេងនៅនឹងឥដ្ឋដំបូងអ្នកប្រហែលជាមានអារម្មណ៏នឹកដល់ពូករបស់អ្នក តែទីបំផុតអ្នកនឹងស៊ាំ។
តើការគេងនៅនឹងឥដ្ឋពិតជាស្រួលខ្លួនមែនទេ? ចម្លើយដ៏ខ្លី ពិតណាស់។ សូម្បីតែការគេងក៏ត្រូវការឥរិយាបថត្រឹមត្រូវដែរ ដើម្បីព្យាបាលសាច់ដុំរបស់អ្នកពីភាពតានតឹង។ អ្នកអាចចំណាយពេលវេលា ៣-៦ថ្ងៃ ដើម្បីឲ្យខ្លួនអ្នកស៊ាំនឹងការគេងនៅនឹងឥដ្ឋ។ មួយរយៈក្រោយមក អ្នកអាចចាប់ផ្តើមគេងលក់បានស្កប់ស្កល់នៅលើឥដ្ឋ។
តើវាល្អសម្រាប់មនុស្សគ្រប់រូបដែរទេ?
តើការគេងនៅនឹងឥដ្ឋល្អសម្រាប់អ្នកដែរទេ? ដំបូងត្រូវប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជាមុនសិន។ ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយដូចជា៖ ឈឺសាច់ដុំ, របួស ឬបញ្ហាជំងឺផ្សេងៗទៀត នោះអ្នកនឹងមិនត្រូវអនុញ្ញាតិឲ្យសាកល្បងគេងនៅនឹងឥដ្ឋឡើយ។ មានតែវេជ្ជបណ្ឌិតតែម្នាក់គត់ទើបអាចសម្រេចបាន។ ចំណែកអ្នកផ្សេងអាចសាកល្បងគេងបែបនេះបាន ដើម្បីទទួលបានអត្ថប្រយោជន៏សុខភាព៖
ការពារការឈឺខ្នង
អ្នកជំនាញផ្នែកសុខភាពមួយចំនួនបាននិយាយថា ការគេងនៅនឹងឥដ្ឋអាចជួយឲ្យឆ្អឹងខ្នងត្រង់ល្អ។ វាអាចជួយការពារពីការឈឺខ្នង។
ជំងឺមិនងងុយគេង
តាមការសិក្សាស្រាវជ្រាវជាច្រើនបានជឿថា ការគេងនៅនឹងឥដ្ឋអាចជួយការពារអ្នកពីជំងឺគេងមិនលក់។
ស្មារបស់អ្នក
នៅពេលស្មារបស់អ្នកមិនត្រង់ល្អ វាអាចបណ្តាលឲ្យអ្នកឈឺក និងឈឺខ្នង។ សាកល្បងគេងនៅនឹងឥដ្ឋ ដើម្បីឲ្យបានដឹងថា ទីបំផុតស្មារបស់អ្នកនឹងត្រង់ល្អ។
ចរាចរណ៏ឈាមដើរបានស្រួល
ចរាចរណ៏ឈាមរបស់អ្នកនឹងដើរបានស្រួល ហើយទំនាក់ទំនងរវាងផ្លូវចិត្ត និងផ្លូវកាយនឹងបានប្រសើរឡើង នៅពេលអ្នកគេងនៅនឹងឥដ្ឋ។ វាឲ្យសរីរាង្គគ្រប់យ៉ាងក្នុងរាងកាយដំណើរការបានល្អ។ ត្រូវចាំថា ការគេងមិនបញ្ចេញសកម្មភាពអ្វីទេ តែវាអាចជួយព្យាបាលបាន។
អ្នកអាចសម្រាកបានស្រួល
នៅពេលអ្នកគេងនៅលើពូក រាងកាយរបស់អ្នកត្រូវតម្រែតម្រង់ដើម្បីឲ្យសមល្មមនឹងពូក ប៉ុន្តែនៅពេលរាងកាយរបស់អ្នកគេងនៅលើឥដ្ឋ នោះវាអាចសម្រាកបានស្រួល។
ត្រគាករបស់អ្នក
មែនហើយ សូម្បីតែត្រគាករបស់អ្នកក៏អាចត្រង់បានល្អដែរ នៅពេលអ្នកគេងនៅនឹងឥដ្ឋ។ យើងទាំងអស់គ្នាប្រាកដជាបានដឹងហើយថា ឆ្អឹងត្រគាកមិនត្រង់ល្អ ឬក៏មានបញ្ហាសាច់ដុំត្រង់កន្លែងណាផ្សេងទៀតអាចបណ្តាលឲ្យមានការឈឺចាប់ និងគេងមិនបានស្រួល។
បញ្ហាឈឺខ្លួន
មនុស្សភាគច្រើនតែងតែឈឺខ្លួន ក្រោយពេលធ្វើការងារពេញមួយថ្ងៃ។ ហើយនៅពេលអ្នកនៅតែបន្តបង្កើតកំហុសក្នុងការគេងនៅលើគ្រែទៀត អ្នកនឹងកើតមានបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ប៉ុន្តែការគេងនៅនឹងឥដ្ឋអាចជួយដោះស្រាយបញ្ហាឈឺខ្លួនបាន ព្រោះវាមិនទន់ដូចជាពូកឡើយ។
អត្ថប្រយោជន៏ជាច្រើនផ្សេងទៀត
ការគេងនៅនឹងឥដ្ឋអាចជួយឲ្យអ្នកឆាប់គេងលក់ អ្នកនឹងមានអារម្មណ៏ស្រស់ស្រាយនៅពេលភ្ញាក់ពីគេង៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

No comments:
Post a Comment