ពេលដែលអ្នកញុំាចេករួច សូមកុំបោះសំបកវាចោល ព្រោះវាអាចជួយអ្នកកាត់បន្ថយស្នាមជ្រួញ ព្យាបាលមុន និង បំបាត់ការដកប៉ោងក្រោមរង្វង់ភ្នែក។ វិធីប្រើមានដូចខាងក្រោមនេះ៖
១. កាត់បន្ថយស្នាមជ្រួញ
យកសំបកចេកផ្នែកខាងក្នុងដុសទៅលើកន្លែងដែលមានស្នាមជ្រួញ។ ទុកចោល ៣០ នាទីសឹមលាងចេញ។ ធ្វើវាជារៀងរាល់យប់មុនពេលដែលអ្នកងូតទឹកចូលគេង។

២. ព្យាបាលមុន
សំបកចេកអាចព្យាបាលមុនបានយ៉ាងពូកែសក្តិសិទ្ធ។ បិតសំបកចេកទៅលើមុន ទុកចោល ពីរបីនាទីសឹមលាងចេញ។ ធ្វើវាបីដងក្នុងមួយថ្ងៃ។ សារធាតុប្រឆាំងអុកស៊ីតកម្ម និង សារធាតុចិញ្ចឹមជាច្រើនផ្សេងទៀតដែលមាននៅក្នុងសំបកចេក ជួយកំចាត់ស្បែកខូច។

៣. បំបាត់ភ្នែកដកប៉ោង
ជាធម្មតាមនុស្សជាច្រើនតែងតែប្រើត្រសក់ ដើម្បីបំបាត់ការនឿយហត់របស់ភ្នែក និង ភ្នែកដកប៉ោងជាដើម ប៉ុន្តែសំបកចេកក៏អាចធ្វើបានដែរ។ អ្នកគ្រាន់តែយកសំបកចេកបិតទៅលើបរិវេណភ្នែករបស់អ្នក ទុកចោល ១ សន្ទុះសឹមយកចេញ។

ដូច្នេះប្រសិនបើអ្នកកំពុងមានទុក្ខកង្វល់ជាមួយនឹងបញ្ហាណាមួយទាំងនេះសូមសាកល្បងជាមួយសំបកចេក៕
ផ្ដល់សិទ្ធិដោយ៖ បែកធ្លាយ

No comments:
Post a Comment