អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

តើទ្វារមាស​អាចរីកធំដែរ​ទេ ក្រោយពេល​រួមភេទ​រួច?

ផ្តល់សិទ្ធិដោយ៖ មង្គលការ
មិនថាអ្វីដែល​អ្នកធ្លាប់​បានលឺ និងជឿ​ពីមុនមក​ថា ទ្វារមាស​របស់អ្នក​មានលក្ខណៈ​ដូចជាកៅ​ស៊ូយឺត ហើយ​ទីបំផុត​វានឹងត្រលប់​មករកភាព​ដើមវិញ។ ប៉ុន្តែការ​បានរួមភេទ​ញឹកញាប់ ពិតជា​ធ្វើឲ្យ​អ្នកទទួល​បានអត្ថប្រយោជន៏​ច្រើន។ 

ខាងក្រោមនេះ​ជាអ្វីនឹង​កើតឡើង នៅ​ពេលអ្នក​បានរួមភេទ៖
ទ្វារមាស​មានលក្ខណៈ​ខុសប្លែកគ្នា
ទ្វារមាស​មានលក្ខណៈខុសប្លែក​ពីគ្នា​ទាំងស្រុង ទាំង​ទំហំ, ទាំង​ពណ៌ និងទ្រង់ទ្រាយ​មានលក្ខណៈខុសៗគ្នា​ពីមនុស្សម្នាក់​ទៅមនុស្ស​ម្នាក់។ ជាការពិត​ណាស់ យោង​តាម កាម៉ាស៊ូត្រា បុរស និងស្ត្រី​ ត្រូវបាន​គេអាច​បែងចែកដៃគូ​រួមភេទទៅ​តាមប្រភេទ ផ្អែកទៅ​លើទំហំ​អាអូនតូច និង​ទ្វារមាស​របស់ពួកគេ។

រយៈពេលធ្វើឲ្យ​មានអារម្មណ៍​ពុះកញ្ជ្រោល
អ្នកត្រូវចំណាយពេល​ប្រហែល ៣០នាទី ដើម្បីធ្វើឲ្យ​អារម្មណ៏ពុះកញ្ជ្រោល​ឡើង, ទ្វារមាស​របស់អ្នក​នឹងបើកចំហរ ឬរីកធំ ដើម្បី​ជួយដល់​ការសម្រុកចូល។ វាក៏​ទទួល​បាននូវ​ជាតិ​ទឹក​រំអិល ដើម្បី​ជួយឲ្យ​ការសម្រុក​ចូល​បាន​ងាយស្រួល។

នៅពេល​អ្នករួមភេទ (ក្នុងកំឡុងពេល​សម្រុកចូល)
នេះជាពេលវេលា​ដែលទ្វារមាស​របស់អ្នក​តឹងណែន​សម្រាប់អាអូន​តូចគូស្នេហ៏​របស់អ្នក, ធ្វើឲ្យអ្នក និង​គាត់ទទួល​បានក្តីសុខ​ទាំងអស់គ្នា។ ហើយវាក៏ជាការមានក្តីសុខ​ដោយផ្នែក​ដែរ ព្រោះក្នុង​កំឡុងពេលវេលា​នេះ បរិមាណ​នៃការលំហូរឈាម​ទៅឲ្យទ្វារមាស​បណ្តាលឲ្យភ្នាសកាន់​តែក្រាស់​ឡើង។ វាក៏ជារឿង​ធម្មជាតិមួយ​ដែរ​ ដែល​ត្រូវបញ្ចេញ​ទឹកកាម និង​បង្កើត​ទឹក​កាម។
ក្រោយ​ពេលរួមភេទរួច
នៅពេល​សកម្មភាព​បង្កាត់ភ្លើងស្នេហ៏​បានកន្លងផុត​ទៅ​ ខ្លួនប្រាណ និងទ្វារមាស​របស់អ្នក​ត្រូវការ​សម្រាក។ ប៉ុន្តែមួយ​សន្ទុះក្រោយ​មក សរីរាង្គនឹង​ត្រលប់មក​រកទ្រង់ទ្រាយ​ដើមវិញ និង​ប្រែ​មកតឹងណែន​ម្តងទៀត។

ជាចុង​ក្រោយ ត្រូវ​ចងចាំថា ទ្វារមាស​របស់អ្នក​ជាកៅស៊ូ​ដ៏ខ្លាំងក្លា និងអាច​ត្រលប់​មករកទំហំ និងទ្រង់ទ្រាយ​ដើមវិញ បន្ទាប់ពីរួមភេទ​រួច មិនថា​អ្នកបាន​រួមភេទញឹកញាប់​ប៉ុណ្ណា ឬទំហំ​អាអូនតូច​របស់​បុរស​ធំប៉ុណ្ណា​ឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

No comments:

Post a Comment

Powered by Blogger.