ការថើបជាផ្នែកមួយ ដែលអាចបង្កើតឲ្យមានអារម្មណ៍ស្រើបស្រាល ហើយក៏អាចធ្វើឲ្យអ្នកអស់អារម្មណ៍ទៅវិញបានដែរ។ ប្រសិនបើការថើបរបស់អ្នកធ្វើមិនបានល្អនោះទេ អ្នកប្រហែលជាមិនអាចឈានទៅរកភាពស្រណុកសុខស្រួលដល់ចំណុចកំពូលនៃការរួមភេទបានឡើយ។ ការថើបដ៏ស្រីវស្រើបដោយមិនចាំបាច់បើកភ្លើង គឺធ្វើឲ្យដៃគូមិនសូវខ្មាស់អៀន ហើយកាន់តែមានទំនុកចិត្តលើកខ្លួនឯងថែមទៀត។ ជាមួយគ្នានេះផងដែរ ប្រសិនចង់ឲ្យទំនាក់ទំនងកាន់តែមានភាពរស់រវើក អ្នកត្រូវព្យាយាមរកស្តាយ៍ថ្មីៗនៃការថើប បូករួមជាមួយការបន្ថែមនូវទិចនិចទៀតកាន់តែប្រសើរ។ បុរសត្រូវតែដឹងអំពីការថើបឲ្យបានច្រើនទើបជាការប្រសើរចំពោះសេចក្ដីសុខផ្នែកផ្លូវភេទ។
ការថើប គឺជារឿងដំបូងគេបង្អស់ដែលអ្នកត្រូវតែធ្វើមុនពេលដែលអ្នកឈានទៅដល់ទង្វើដ៏ត្រអេកត្រអាលមួយយ៉ាងពិតប្រាកដ។ តែគួរឲ្យសោកស្ដាយ ដែលមានមនុស្សជាច្រើនដែលមិនបានដឹងពីភាពស្រណុកសុខស្រួលនៃប្រភេទការថើប ដែលពួកគេអាចព្យាយាមធ្វើបាន។ អ្នកអាចចាប់ផ្ដើមជាមួយនឹងការថើបដ៏ទន់ភ្លន់នៅត្រង់កដៃគូរបស់អ្នក, បបូរមាត់ និងថ្ពាល់ ហើយបន្ទាប់មកអ្នកត្រូវផ្លាស់ទីតាំងទៅលើដៃគូររបស់អ្នក ជាមួយនឹងការថើបឲ្យកាន់តែស្រើបស្រាលផងដែរ ដោយប្រើអណ្ដាតដើម្បីឲ្យកាន់តែមានភាពងប់ងល់យ៉ាងខ្លាំង។ ដើម្បីឲ្យភ្លើងតណ្ហាកាន់ឆេះក្ដៅឡើងកាន់តែខ្លាំង ត្រូវផ្លាស់ប្តូរពីទីតាំងបបូរមាត់ មកថើបដោយអារម្មណ៍រោលរាលនៅលើរាងកាយរបស់ដៃគូរហូតដល់ផ្ចិតរបស់នាង ត្រូវធ្វើសកម្មភាពនេះឲ្យបានច្រើន។ អ្នកអាចព្យាយាមថើបត្រង់ទងត្រចៀកដែលជាកន្លែងត្រអេកត្រអាលជាមួយនឹងបបូរមាត់របស់អ្នក។ ជាចុងក្រោយ អ្នកត្រូវផ្ដល់ឲ្យពួកគេនូវសេចក្ដីស្រឡាញ់នៅលើផ្នែកម្ខាងនៃករបស់ពួកគេដោយទន់ភ្លន់ ជាមួយនឹងការជញ្ជក់នៅលើតំបន់នេះ និងទុកវាឲ្យនៅក្រហម។
ប្រភេទនៃការថើបទាំងអស់នេះ នឹងបង្កើននូវចំណង់ផ្លូវភេទជាមួយនឹងអារម្មណ៍រីករាយ ដែលជាសេចក្ដីប្រាថ្នារបស់ដៃគូដើម្បីផ្ដល់នូវភាពស្រណុកសុខស្រូលដល់អ្នកទាំងពីរ។ ការថើប គឺជាផ្នែកមួយដ៏ល្អបំផុត ដោយអ្នកមិនចាំបាច់ធ្វើវាតែនៅក្នុងបន្ទប់គេងទេ អ្នកអាចចាប់ផ្ដើមនៅក្នុងរថយន្ត ឬការថើបនៅក្នុងផ្ទះបាយ និងបន្ទាប់មកផ្លាស់ទីនៅលើគ្រែ នោះ គឺជាអ្វីដែលទទួលបាននូវភាពកក់ក្តៅ និងភាពសោយសុខដល់ចំណុចកំពូលខ្លាំងបំផុត៕
ដោយ៖ Brugn
ប្រភព៖ thehealthsite

No comments:
Post a Comment