អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

របៀប​ព្យាបាល​មុន​ខ្នង​ ដោយប្រើវិធីធម្មជាតិ​ងាយៗ

ផ្តល់សិទ្ធិដោយ everyday 
មុន​លើ​ខ្នង ជា​បញ្ហា​ដែល​កើត​ឡើង​លើមនុស្ស​ជា​ច្រើន។ ក្រៅ​ពី​ប្រើ​ផលិត​ផល​ផ្សេងៗ​ដើម្បី​កម្ចាត់​វា គ្រឿង​ផ្សំ​ពី​ធម្មជាតិ​​ក៏​អាច​កម្ចាត់​បញ្ហា​នេះ​ចោល​បាន​ដែរ។ខាងក្រោម​នេះ​គឺជា​គ្រឿងផ្សំ​ពី​ធម្មជាតិ​ទាំង​បី​ប្រភេទ និង​វិធី​ព្យាបាល​អ្នក​ដែល​កើត​មុន​ខ្នង៖

ប្រទាល​កន្ទុយ​ក្រពើ៖ យក​ទឹក​ប្រទាល​កន្ទុយ​ក្រពើ​មក​​លាប​​លើ​ខ្នង​​ លើ​កន្លែង​ដែល​កើត​មុន​នោះ ​មុន​ពេល​ដោយ​ទុក​ចោល​មួយ​សន្ទុះ​ធំ បន្ទាប់​មក​យក​ក្រណាត់​ជ្រលក់​នៅ​ក្នុង​ទឹក​ធម្មតា​មក​ជូន​ចេញ។ ទឹក​ប្រទាល​កន្ទុយ​ក្រពើ អាច​​ជួយ​មិន​ឲ្យ​​ហើម ស្បែក​ឡើង​ក្រហម ធ្វើឲ្យ​ស្បែក​ស​ស្អាត​ត្រឡប់​មកវិញ និង​អាច​ជួយ​សម្អាត​ស្នាម​មុន។

ប្រេង​​ស្លឹក​តែ៖ ប្រេង​តែ​​ជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​​មួយ​សម្រាប់​ព្យាបាល​មុន​ខ្នង។ វា​មាន​អនុភាព​ប្រឆាំង​បាក់តេរី​អស្ចារ្យ​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មុន។ ការ​ប្រើប្រាស់​ប្រេង​តែ​ អាច​ជម្រះ​មុន​ខ្នង​យ៉ាង​មាន​ប្រសិទ្ធភាព​ដូច​ក្រែម​ព្យាបាល​មុន​មួយ​ចំនួន​ដែរ ​ប៉ុន្តែ​​ស្បែក​ខូច​នៅ​ពេល​​ប្រើ​រួច ដូច​ក្រែម​ព្យាបាល​មុន​ខ្លះ​ឡើយ។ សម្អាត​ស្បែក​ឲ្យ​ស្អាត​ជាមុន​សិន បន្ទាប់​មក​បន្តក់​ប្រេង​តែ ​លើ​ស្នាម​មុន​នោះ។ អ្នក​អាច​ប្រើ​ប្រេង​តែ​នៅ​លើ​ស្បែក​ចំនួន​ពីរ ឬ បី​ដង​ក្នុង​មួយថ្ងៃ។

ទឹក​ផ្លែប៉ោម៖ ទឹកផ្លែប៉ោម​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ហើយ​ទឹក​របស់​វា​ក៏​ជា​គ្រឿង​ផ្សំ​សំខាន់​ក្នុង​ការ​ព្យាបាល​មុន​ខ្នង​ទៀត​ផង​ដោយសារ​មាន​ជាតិ​អាស៊ីដ​អាសេទិច ។ លាប​វា​នៅ​លើ​កន្លែង​ដែល​កើត​មុន ​វា​មិន​ត្រឹមតែ​បំផ្លាញ​បាក់តេរី​ដែល​កើត​លើ​ខ្នង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ជួយ​ធ្វើឲ្យ​មាន​តុល្យភាព pH របស់​ស្បែក​បាន​ដែរ។ទុក​ចោល​១៥​នាទី​បន្ទាប់​មក​សម្អាត​ខ្នង​របស់​អ្នក​ជាមួយ​ទឹក​ក្ដៅ​អ៊ុនៗ៕
• ចង់ស្វែងរកការងារសូមចុចទីនេះ www.goto-hr.com
• Go to our facebook page


No comments:

Post a Comment

Powered by Blogger.