អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ពិភពលោក​អាច​នឹង​ជួប​គ្រោះ ព្រោះ​កម្រិត​ទឹក​សមុទ្រ​ឡើង​ខ្ពស់​ហួស​ការ​រំពឹង​ទុក (វីដេអូ)

ដោយសារ​តែ​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​បំផ្លាញ​ធនធានធម្មជាតិ​ហាក់​ដូចជា​មាន​សន្ទុះ​ខ្លាំង បូក​ផ្សំ​នឹង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បរិស្ថាន​ផង​ដែរ​នោះ វា​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​កើន​ឡើង​នៃ​កម្ពស់​ទឹកសមុទ្រ ជាក់​ស្ដែង​ប្រហែល​ជា​១០​ឆ្នាំ​ជាង​នេះ កម្រិត​ទឹកសមុទ្រ​បាន​ហក់​ឡើង​ដល់​ទៅ​៣​អ៊ីញ ស្មើ​នឹង​៨​សង់ទីម៉ែត្រ នេះ​បើ​យោង​តាម​ការ​សន្និដ្ឋាន​របស់​អង្គការ NASA អាមេរិក ។


គិត​ចាប់​ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៥​នេះ កម្ពស់​ទឹកសមុទ្រ​បាន​កើន​ឡើង​៨​សង់ទីម៉ែត្រ ប៉ុន្តែ​ដោយសារ​តែ​កត្តា​ភូមិសាស្ត្រ​មិន​ដូចគ្នា មាន​កន្លែង​ខ្លះ​កើន​ឡើង​ខ្ពស់​ជាង​នេះ ពោល​គឺ​កើន​ដល់​ទៅ​២៥​សង់ទីម៉ែត្រ ហើយ​នេះ​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ពិភពលោក​ទាំង​មូល ។
នៅ​ក្នុង​កិច្ច​ប្រជុំ​ស្ដី​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​មួយ​នា​ឆ្នាំ​២០១៣ ក្រុម​ការងារ​អន្តរ​រដ្ឋបាល​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា នា​ចុង​បញ្ចប់​នៃ​សតវត្ស​ទី​២១​នេះ កម្រិត​ទឹក​សមុទ្រ​នឹង​កើន​ចន្លោះ​ពី​៣០.៥​សង់ទីម៉ែត្រ ទៅ​៩១​សង់ទីម៉ែត្រ ប៉ុន្តែ​ការ​រក​ឃើញ​ថ្មី​នេះ​បញ្ជាក់​ថា ការ​ពិត​វា​នឹង​កើន​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ។

ផ្កាយ​រណប​របស់​អង្គការ NASA បាន​បង្ហាញ​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ៗ កម្ពស់​ទឹក​សមុទ្រ​កើន​ឡើង​៣.២១​មិល្លីម៉ែត្រ ហើយ​បើ​គិត​ពី​ខែ​សីហា ឆ្នាំ​២០១៤ ដល់​ខែ​សីហា ឆ្នាំ​២០១៥​នេះ វា​កើន​ពី​៥៨.៦៦​មិល្លីម៉ែត្រ ទៅ​៦៥.៥៣​មិល្លីម៉ែត្រ ។
កត្តា​៣​យ៉ាង​សំខាន់ៗ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កម្ពស់​ទឹក​សមុទ្រ​កើន នោះ​គឺ៖
១. ដោយសារ​តែ​កម្ដៅ​ទឹក​សមុទ្រ​ក្ដៅ​ជាង​មុន ។
២. ដោយសារ​តែ​ការ​រលាយ​ផ្ទាំង​ទឹកកក​នៅ​ដែនដី Greenland  និង​តំបន់​អាកទិច (Antarctic) ។
៣. ដោយសារ​តែ​ការ​រលាយ​ភ្នំ​ទឹកកក​ធំៗ ។
alleyesontheslr-sea-level-rise1


ពិភពលោកអាចនឹងជួបគ្រោះ ព្រោះកម្រិតទឹកសមុទ្រឡើងខ្ពស់ហួសការរំពឹងទុក (វីដេអូ)please like and share this videos <3
Posted by foxson.net on Saturday, September 5, 2015
ផ្ដល់សិទ្ធិដោយ៖ Kqube

No comments:

Post a Comment

Powered by Blogger.