នៅពេលដែលកប់ត្រចៀកក្រាញ់ម្តងៗ ពិតជាឈឺខ្លាំងណាស់។ ដើម្បីបំបាត់ការឈឺចាប់ អ្នកអាចអនុវត្តន៍វិធីខាងក្រោមនេះ៖
១. ត្រាំជើងរបស់អ្នកក្នុងទឹកក្តៅ លាយជាមួយអំបិល រយៈពេល ១៥ ទៅ ៣០ នាទី។
២. កាត់ក្រចកជើងរបស់អ្នក ហើយយកដង្កៀបបង្ហើបក្រចករបស់អ្នកថ្នមៗ រួចហើយមូរសំលីអោយតូចញាត់ចូលទៅក្នុងក្រចកជើងរបស់អ្នក។ ប្តូរសំលីថ្មីជារៀងរាល់ថ្ងៃ។ វិធីមួយទៀតអ្នកអាចរុំក្រចកជើងជាមួយចំណិតក្រូចឆ្មារ ហើយទុកចោល ១ យប់។ ជាតិអាស៊ីតក្នុងក្រូចឆ្មារ នឹងជួយប្រឆាំងការឆ្លងមេរោគ។
៣. លាបក្រមួន រឺប្រេងសំរាប់លាបស្បែក ត្រង់កន្លែងដែលកប់ក្រចករបស់អ្នក ហើយរុំវាដោយបង់ រឺក្រណាត់ស្អាត។
៤. ជៀសវាងការពាក់ស្បែកខ្លុប រឺស្រោមជើងដែលធ្វើអោយអ្នកកាន់តែឈឺចាប់៕

No comments:
Post a Comment