អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

SMART CONTACTS LENSES របស់ GOOGLE កំពុងតែធ្វើអោយគេ ចាប់អារម្មណ៍ខ្លាំងហើយ

ការពីឆ្នាំមុន​ ក្រុមហ៊ុន Google បានប្រកាសក្នុងការធ្វើគម្រោងផលិត Smart Contacts Lenses។ ហើយវាមានសម្ថភាពដែលអាចវាស់ជាតិកម្រិតសារជាតិ glucose ដែលមាននៅក្នុងសារពាង្គកាយរបស់យើងបាន។ ហើយការបង្កើតកម្រោងដែលទាក់ទងនឹងសុខភាពនេះ បានធ្វើការទាក់ទាញក្រុមអ្នក Life Sciences ដែលជាអ្នកធ្វើការទាក់ទងនឹងសុខភាពមករូមដៃជាមួយ។ ហើយក្រុមនោះមានក្រុមហ៊ុនមួយឈ្មោះផ្ទាល់ខ្លួនមួយឈ្មោះថា Alphabet company។ កម្រោងការបង្កើត Smart Contact Lenses នេះគឺជាគម្រោងមួយរបស់ Google ដែលគេហៅកម្រោងនេះថា Moonshot Projects​។ ហើយក្រុមហ៊ុន Navartis ដែលជាក្រុមហ៊ុនទាក់ទងនឹងសុខភាពបានឈានជើងចូលដើម្បីរួមសហការជាមួយ Google ហើយបានទិញ License លើបច្ចេកវិទ្យាបង្កើត Smart Contacts Lenses នេះ។ លោក Sergey Brin ដែលជាប្រធាន និងអ្នកសហស្ថាបនិកនៃក្រុមហ៊ុន Googleបានប្រាប់ថាពួកគាត់បាននឹងចាប់ផ្តើមដំនើរបន្តិចម្តងៗដោយមានការសហការរបស់ Life Sciences និង​ លោក​ Andy Conrad ដែលជានាយកប្រតិបត្តិនៅក្រុមហ៊ុន Google។
ចំនុចពិសេសនៃ Lenses នេះ
Smart Contact Lenses នេះគឺមានសម្ថតភាពអាចអោយយើងដឹងអំពីកម្រិត Glucose នៅក្នុងរាងកាយ ហើយបន្ទាប់មកវាបញ្ជូនទិន្នន័យមកឧបករណ៏គ្មានខ្សែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកវិទ្យាសាស្រ្តដែលធ្វើ Smart Contact Lenses ក៏កំពុងធ្វើកម្រោងមួយទៀតផងដែរ ដែលទាក់ទងនឹងឧបករណ៏ត្រួតពិនិត្យបេះដូង និងឧបករណ៏ដែលអាចផ្តល់ពត៌មានទាក់ទងសុខភាព និងរាងកាយ។ លោក Brin បានប្រាប់អោយដឹងថា ពួកគាត់នឹងបន្តធ្វើកម្រោងទាក់ទងនឹងបច្ចេកវិទ្យាថ្មីនេះអោយកាន់តែប្រសើរឡើងជាងនេះទៅទៀត៕

អត្ថបទ៖ គីម អាន
ខ្មែរណូត
ប្រភព៖ techradar

No comments:

Post a Comment

Powered by Blogger.