ផ្តល់សិទ្ធិដោយ៖ Thevehiclenews
កាលពីថ្ងៃទី០៨ខែមីនាឆ្នាំ២០១៤យន្តហោះដឹកអ្នកដំណើររបស់ ម៉ាឡេស៊ី ជើងហោះហើរMH370 ផ្ទុកដោយមនុស្ស២៣៩នាក់ បានបាត់ ខ្លួនដ៏អាថ៌កំបាំង ក្នុង ប្រវត្តិសាស្រ្ត ខណៈចេញដំណើរពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅ កាន់ទីក្រុង Beijing ប្រទេសចិន។ យន្តហោះ MH370 ត្រូវបានគេអះអាងថា បានធ្លាក់ នៅភាគខាងត្បូង នៃមហាសមុទ្រឥណ្ឌា ខណៈ ទិន្នន័យពីផ្កាយរណប និងប្រព័ន្ធរ៉ាដា បង្ហាញថា យន្តហោះបានបើកវង្វេងផ្លូវ ហើយធ្លាក់បន្ទាប់ពីអស់ប្រេងឥន្ធនៈ។
ក៏ប៉ុន្តែកាលពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak បានបញ្ជាក់ប្រាប់ BBC ថា ស្លាបយន្តហោះដែលរកឃើញនៅលើកោះ Reunion គឺជារបស់យន្តហោះ MH370 យ៉ាងពិតប្រាកដ។ក្រុមជំនាញបានសិក្សាយ៉ាងច្បាស់ ហើយបានកំណត់ថា បំណែកនោះជាបំណែកយន្តហោះបូអ៊ីង៧៧៧ នោះហើយ ។ ការប្រកាសនេះគឺជា លើក ទីមួយបន្ទាប់ពីយន្តហោះនេះបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងរយៈពេល១៧ ខែ កន្លងមក។

No comments:
Post a Comment