អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ISIS ឲ្យ​ទាហាន​ក្មេង​របស់​ខ្លួន​បាញ់​សម្លាប់​អ្នក​ទោស​គ្មាន​ប្រណី​ដៃ (វីដេអូ)

ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ដ៏​ឃោរឃៅ ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ក្រុម ISIS នោះ ឥឡូវ​នេះ​បាន​បញ្ចេញ​រូប​ភាព​ថ្មី​ហើយ បង្ហាញ​ពី​ក្មេង​ប្រុស​អាយុ​ប្រហែល​ជា​១០​ឆ្នាំ​ម្នាក់ កាន់​កាំភ្លើង​បាញ់​បំបែក​ក្បាល​អ្នក​ទោស​ម្នាក់​ដែល​ស្ថិត​ក្នុង​ឈុត​ក្រហម នេះ​បើ​យោង​តាម​សារព័ត៌មាន Daily Mail ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា​ម្សិលមិញ​នេះ ។
នៅ​ក្នុង​រូបភាព​ដែល​ត្រូវ​បាន​ផ្សាយ​ចេញ​ជា​សាធារណៈ​ដោយ​ក្រុម​អ្នក​ប្រឆាំង​នឹង ISIS នៅ​ក្នុង​ប្រទេស​ស៊ីរី បាន​បង្ហាញ​ពី​អ្នក​ទោស​ម្នាក់​ដែល​អង្គុយ​លុត​ជង្គង់ អម​ជា​មួយ​នឹង​មនុស្ស​២​នាក់​ផ្សេង​ទៀត ម្នាក់​ជា​អ្នក​ឈរ​មើល និង​ម្នាក់​ទៀត​ជា​ក្មេង​ប្រុស​ដែល​មាន​កាន់​កាំ​ភ្លើង​ក្នុង​ដៃ ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គ្មាន​រូប​ភាព​ណា​មួយ​ដែល​អាច​បញ្ជាក់​បាន​ច្បាស់​ទេ​ថា ក្មេង​ម្នាក់​នោះ​បាន​កេះ​កៃកាំភ្លើង​ឬ​ក៏​អត់ គ្រាន់​តែ​ស្ថិត​ក្នុង​រូប​ភាព​បន្ទាប់ វា​បាន​បង្ហាញ​ពី​អ្នក​ទោស​ម្នាក់​នោះ​ដេក​ស្ដូកស្ដឹង​គ្មាន​ចលនា​អ្វី​បន្តិច ។
គួរ​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រុម ISIS ឲ្យ​ទាហាន​ក្មេងៗ​ទៅ​បាញ់​សម្លាប់​អ្នក​ទោស​របស់​ខ្លួន​នោះ ព្រោះ​ថា​កន្លង​មក​ករណី​បែប​នេះ​ធ្លាប់​បាន​កើត​ឡើង​ច្រើន​ដង​រួច​មក​ហើយ ។
12 (1)34
ខាង​ក្រោម​នេះ​ជា​វីដេអូ​ដែល​បង្ហាញ​ពី​សកម្មភាព​ហ្វឹកហាត់​របស់​កងកម្លាំង​ទាហាន​ក្មេងៗ​របស់​ក្រុម ISIS ៖

No comments:

Post a Comment

Powered by Blogger.