Inside Out ត្រូវបានដាក់ បញ្ចាំងជាផ្លូវការក្នុងរោងភាពយន្កកម្ពុជានាថ្ងៃទី ២០ កញ្ញា ២០១៥ មកម៉្លេះ។ Riley ជាតួអង្គក្មេងស្រីដែលអ្នកនិពន្ធលើកយកមកបង្ហាញក្នុងខ្សែភាពយន្តគំនូរជីវចលលក្ខណះគ្រួសារនេះ។ ដូចយើងទាំងអស់គ្នាដែរ Riley ត្រូវបានបញ្ជាដោយអារម្មណ៍ទាំង៥គឺ សប្បាយ ខឹង ទុក្ខសោក ខ្ពើម និង ភ័យខ្លាច ដែលអារម្មណ៏ទាំងនេះ អ្នកផលិតយកមកធ្វើជាតួអង្គសំគាល់ ដើម្បីកាន់តែ ធ្វើអោយសាច់រឿង មើលទៅប្លែកភ្នែក និង ងាយយល់។ បើនិយាយពីអារម្មណ៏នៅក្នុងខ្លួនមនុស្សយើង ម្នាក់ៗ និង រូបភាពប្រចាំថ្ងៃរបស់ពួកគេ ថាតើការផ្សារភ្ជាប់រវាង អារម្មណ៏ ដែលយើងមានរាល់ថ្ងៃ កឺវាកើតឡើងយ៉ាងម៉េចនៅក្នុងខួរក្បាលរបស់យើង??
វាបានបញ្ចាំងដំបូងនៅសហរដ្ធអាមេរិច រកចំណូលបាន $92-million ក្នុងអាទិត្យដំបូង ជាចំនួនទឹកប្រាក់ច្រើនបំផុតដែលមិនធ្លាប់មានក្នុងការផលិតខ្សែភាពយន្តថ្មី។ នៅអាទិត្យទី៣ វាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុង US domestic Box Office ហើយបានឈរនៅចំនួនទឹកប្រាក់ $689.9-million និងនៅតែកើនឡើងជាលំដាប់។
គួរបញ្ជាក់ផងដែរថា Inside Out ផលិតឡើងដោយ ក្រុមហ៊ុន PIXAR ដែលបានផលិតភាពយន្តជាច្រើនរួចមកហើយដូចជា Toy Story និង Monster University ជាដើម។ Inside Out នៅពេលនេះបានចាក់បញ្ចាំងហើយ នៅក្នុងរោងភាពយន្តទំនើបទាំងអស់ក្នុងទីក្រុងភ្នំពេញ ដែលមានដូចជា 2D, 3D សំរាប់តែរោងភាពយន្ត Major Cineplex ហើយប្រភេទ 3D ដែលមានគ្រប់រោងភាពយន្តផ្សេងៗទៀត ដូចជា Platinum Cinpelex និង Legend Cinemas។
ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ៖
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់ អាទិត្យ។

No comments:
Post a Comment