Uncategories
ក្រុមហ៊ុន Huawei បញ្ចេញតម្លៃដ៏ទាក់ទាញរបស់ P8 និង P8lite ពណ៌មាស ជាពិសេសនៅកម្ពុជា
ក្រុមហ៊ុន Huawei បញ្ចេញតម្លៃដ៏ទាក់ទាញរបស់ P8 និង P8lite ពណ៌មាស ជាពិសេសនៅកម្ពុជា
ទីបំផុតទៅ ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខបីពិភពលោក បានប្រកាសជាផ្លូវការពីតម្លៃរបស់ P8 និង P8lite ពណ៌មាស ដែលជាស្មាតហ្វូន Flagship ប្រចាំឆ្នាំ 2015 របស់ខ្លួនហើយ។ តម្លៃជាផ្លូវការរបស់ P8 ពណ៌មាសគឺ ៥២៩ដុល្លារ ចំណែក P8lite ពណ៌មាសគឺ ២៣៩ដុល្លារ ដែលជាតម្លៃមួយទាបជាងតម្លៃនៅទីផ្សារទីក្រុងហុងកុង និងទីក្រុងបាងកកប្រមាណ ៥០ដុល្លារ។
បើតាមគេហទំព័រហ្វេកប៊ុក Huawei Device Cambodia ស្មាតហ្វូន P8 ពណ៌មាសរបស់ក្រុមហ៊ុន Huawei ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹង P8 ពណ៌ផ្សេងៗ ប៉ុន្តែមានទំហំ CPU ធំ 2.2GHz ទំហំ RAM 3GB និង ROM 64GB ចំណែក P8 lite ពណ៌មាស មិនមានអ្វីខុសគ្នាពី P8 lite ពណ៌ដទៃនោះទេ គ្រាន់តែពណ៌មាសនេះមើលទៅហាក់ដូចជាកាលីបជាងពណ៌ផ្សេងៗបន្តិច។
លោក ល៉ីវ ស៊ីយ៉ាង ហៅ ជេ សុន នាយកផ្នែកលក់ស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជាបាន ឱ្យដឹងថា P8 និង P8lite ពណ៌មាសទាំងពីរស៊េរី គឺជាស្មាតហ្វូន Flagship របស់ក្រុមហ៊ុន Huawei ក្នុងឆ្នាំ ២០១៥ នេះ ហើយការចេញលក់ស្មាតហ្វូនពណ៌មាសទាំងពីរស៊េរីនេះគឺអមជាមួយនឹងប្រូម៉ូសិនពិសេស។

លោក ជេ សុន បញ្ជាក់ថា សម្រាប់រាល់ការជាវ P8 ពណ៌មាសមួយគ្រឿង ក្រុមហ៊ុន Huawei នឹងផ្ដល់ជូនស្រោមទូរសព្ទអរីជីណល ឧបករណ៍បំពងសំឡេងឥតខ្សែស៊េរីថ្មី និងហ្វ្រីស៊ីម Smart លេខល្អ ទឹកប្រាក់ ៥ដុល្លារ ក្នុងប្រព័ន្ធម្ដង និង ១០ដុល្លារក្រៅប្រព័ន្ធ ព្រមទាំងអ៊ីនធឺណិត 4GB ជារៀងរាល់ ខែចំនួន ១២ ខែ។ ចំណែក P8lite ពណ៌មាសអតិថិជនទទួលបានប្រូម៉ូសិនដូចគ្នា គ្រាន់តែដកឧបករណ៍បំពងសំឡេងឥតខ្សែចេញ។
សម្រាប់ P8 ពណ៌មាសនេះ អតិថិជននឹងទទួលបានការជួសជុល VIP ដូចគ្នាទៅនឹង P8 ពណ៌ដទៃដែរ។ ការជួសជុល VIP ដែលផ្ដល់ការជួសជុលឱ្យអតិថិជនឱ្យហើយ ត្រឹមតែរយៈពេលមួយម៉ោង និងប្ដូរម៉ាស៊ីនថ្មីជូនអតិថិជនវិញ ក្នុងករណីទិញក្រោមមួយសប្ដាហ៍ ហើយមានបញ្ហាមិនអាចជួសជុលបាន។

គួរបញ្ជាក់ថា ស្របពេលដែល P8 និង P8 lite ដែលមានលេខ 8 ជាលេខហុងស៊ុយជាគោលនេះ កំពុងតែទាក់ទាញប្រជាប្រិយភាពពីអ្នកប្រើប្រាស់ ស្រាប់តែមានក្រុមហ៊ុនទូរសព្ទមួយទៀតកូពីលេខ 8 ដែលជាលេខហុងស៊ុយនេះ ទៅធ្វើជាម៉ូដែលរបស់ទូរសព្ទដែលជិតចេញលក់របស់ខ្លួនភ្លាមដែរតែម្ដង។
អត្ថបទ៖ ពាណិជ្ជកម្ម
No comments:
Post a Comment