កាលពីពេលថ្មីៗនេះ ទូរស័ព្ទស្មាតហ្វូន Huawei Mate S បានលេចធ្លាយរូបរាងម្តងទៀត កាន់តែច្បាស់ ដោយវាត្រូវបានគេដាក់បង្ហាញនៅកម្មវិធី IFA នៅទីក្រុង Berlin។ Huawei Mate S នេះមានសភាពដូចគ្នាទៅនឹង ម៉ូដែល Mate 7 ដែរ។ ចំពោះរូបរាងរបស់វាគឺធំ ហើយវាក៏មានប្រដាប់ Scan ម្រាមដៃដែលនៅផ្នែកខាងក្រោមកាមេរ៉ាផងដែរ។ Huawei Mate S នេះវាមានបំពាក់ទៅដោយ អេក្រង់ទំហំ 6 អ៊ីង Quad HD Force Touch display ដែលប្រើប្រាស់បន្ទះឈីបប្រភេទ Kirin 950។
ទូរស័ព្ទដៃ Smart phone មួយនេះក៏បំពាក់ទៅដោយកាមេរ៉ាមេទំហំ 20.7MP និងកាមេរ៉ាសម្រាប់ Selfie ទំហំ 8MP ចំនែកឯ Ram វិញមាន 3GB និង 4GB និង មានមុខងារ Scan ម្រាមដៃ, LTE Cat.6 connectivity, ថ្ម 4,500 mAh ហើយនិង 4.0 UI ពីកម្មវិធី Android Lollipop។ ទាក់ទងនឹងការប្រកាសអោយបើកលក់ទូរស័ព្ទនេះនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២ កញ្ញានៅទីក្រុង Berlin ខាងមុខនេះ ហើយចំពោះតំលៃវិញ គេមិនទាន់ទទួលបានព័ត៌មាន ច្បាស់លាស់នៅឡើយទេ៕
អត្ថបទ៖ ដួងតារា
ខ្មែរណូត
ប្រភព៖ gsmarena
from khmer note

No comments:
Post a Comment