ហៃទីជាប្រទេសមួយដែលស្ថិតក្នុងតំបន់ប្រជុំកោះ Caribbean ហើយវាក៏ធ្លាប់ជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរបានច្រើនណាស់ដែរ តែក្នុងឆ្នាំ២០១០ គ្រោះរញ្ជួយដីមួយបានប្រែក្លាយប្រទេសនេះឲ្យទៅជាប្រទេសដ៏ក្រីក្រមួយ ក្រីក្ររហូតដល់ថ្នាក់ប្រជាជននៅទីនោះយកភក់មកហាលធ្វើជានំសម្រាប់បរិភោគប្រចាំថ្ងៃទៀតផង ។
ជាប្រទេសដ៏តូចស្រាប់ផង ដល់ជួបគ្រោះធម្មជាតិធ្ងន់ធ្ងរបែបនេះទៀត ធ្វើឲ្យប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងក្នុងការនាំចូលអាហារពីបរទេស ជាហេតុធ្វើឲ្យតម្លៃនៃចំណីអាហារមានការកើនឡើងខ្លាំង ខណៈដែលប្រជាជនក្រដល់ថ្នាក់គ្មានលុយទិញបាយហូប បានត្រឹមតែបរិភោគភក់ដែលមានជីវជាតិបន្តិចបន្តួចស្ទើរតែអត់ ។
ដោយសារតែជីវភាពក្រពេក ប្រជាជនរបស់ហៃទីភាគច្រើនរស់ដោយពឹងផ្អែកលើការបរិភោគនំឃុកឃីធ្វើពីភក់ជាប្រចាំថ្ងៃ ដោយនំនោះធ្វើពីដីលាយជាមួយអំបិល និងសារធាតុផ្សេងៗមួយចំនួន រួចទុកហាលថ្ងៃដើម្បីឲ្យវាឡើងរឹងរួចទើបបរិភោគបាន ។
គួរបញ្ជាក់ថា ហៃទីធ្លាប់គោលដៅទេសចរណ៍មួយដ៏ចម្បង ព្រោះវាស្ថិតក្នុងតំបន់ប្រជុំកោះ Caribbean ដែលជាកន្លែងមានទេសភាពសមុទ្រដ៏ស្អាតមួយក្នុងលោក ។

No comments:
Post a Comment