បច្ចុប្បន្ន ក្នុងក្រុមស្ត្រីដែលស្រឡាញ់សម្រស់ និយមប្រើផលិតផលធ្វើឲ្យស្បែកសឡើង ទាំងផលិតផលលាប ឬថ្នាំលេប ឬថ្នាំចាក់ ដែលជួយកាលអាចជួយឲ្យស្បែកសបានបណ្តោះអាសន្នប៉ុណ្ណោះ។ ដូច្នេះស្ត្រីដែលចង់បានស្បែកស ភ្លឺថ្លា គ្មានភាពខ្មៅស្រអាប់អាចអនុវត្តតាមវិធីធម្មជាតិដូចខាងក្រោមដែលមានសុវត្ថិភាពជាង…។
១-ការខាត់ស្បែក
ជាវិធីធ្វើឲ្យស្បែកស ដែលកម្ចាត់កោសិកាស្បែកងាប់ៗ ចេញពីស្បែក ដោយការប្រើផលិតផលខាត់ស្បែក ដែលមានលក់តាមទីផ្សារ ឬ អាចជាសារធាតុពីធម្មជាតិងាយៗ ប៉ុន្តែទទួលបានលទ្ធផលល្អដូចជា ល្ហុង ទឹកដោះគោស្រស់ ទឹកអម្ពិលទុំ ទឹកឃ្មុំ យ៉ាអួ ក្រូចឆ្មារ ដោយអាចយកមួយណាក៏បាន មកលាយជាមួយអំបិលខាត់ស្បែក ដើម្បីឲ្យមានគ្រាប់-សម្រាប់ខាត់ស្បែក ឬអាចប្រើសាញននោងក្នុងការជួយខាត់ស្បែកក៏បាន។ ការខាត់ស្បែកនេះអាចជួយជម្រុះកោសិកាស្បែកចាស់ៗ ឲ្យជ្រុះចេញ និងបង្ហាញស្បែកថ្មីដែលភ្លឺថ្លាជាងមុន។ គួរធ្វើ១សប្តាហ៍១-២ដង ដើម្បីជាការថែទាំស្បែកបន្តបន្ទាប់។

២-អេអេចអេ (AHA) ឬអាស៊ីដផ្លែឈើ
មានលក់ទូទៅនៅតាមគ្លីនិករក្សាសម្រស់ ឬឱសថស្ថាននានា ប្រើសម្រាប់លាបលើផ្ទៃមុខ១សប្តាហ៍២ដង ដើម្បីជំរុញឲ្យកោសិកាស្បែកចាស់ៗ ជ្រុះចេញ។ ជាវិធីធ្វើឲ្យស្បែកស បង្ហាញស្បែកថ្មី ដែលសផូរផង់។ ប៉ុន្តែត្រូវប្រយ័ត្នចំពោះ ការចេញត្រូវកម្តៅថ្ងៃ ព្រោះស្បែករបស់អ្នកកាន់តែស្តើង និងឆាប់ប្រតិកម្មនឹងកម្តៅថ្ងៃជាងមុន។

៣-ទឹកដោះគោ ដើម្បីស្បែកស
ប្រើទឹកដោះគោលាបលើផ្ទៃមុខដោយផ្ទាល់ អាចប្រើសាញននោង ខាត់ថ្នមៗ ទុកចោលប្រមាណ១០-១៥នាទី ធ្វើ១សប្តាហ៍២ដង។

៤-ផ្លែឈើរសជាតិជូរ
ជួយក្នុងការខាត់ក្អែលដែលជាវិធីធ្វើឲ្យស្បែកសតាមធម្មជាតិ ដោយប្រើផ្លែឈើរសជាតិជូរ ដូចជា ក្រូចឆ្មារ ម្នាស់ អម្ពិលទុំ ក្រូចពោធិ៍សាត់ ព្រោះមានភាពជាអាស៊ីដជួយសម្អាតស្បែកឲ្យសថ្លា និងកម្ចាត់កោសិកាដែលងាប់ៗឲ្យជ្រុះចេញ។ ប៉ុន្តែបើអ្នកជាមនុស្សស្បែកស្តើង មិនគួរប្រើក្រូចឆ្មារ ឬម្នាស់ដែលមានភាពជាអាស៊ីដខ្ពស់ឡើយ គួរប្រើក្រូចពោធិ៍សាត់ ដែលមានគុណសម្បត្តិប្រហាក់ប្រហែលគ្នាក៏បាន។

៥-ក្រែមថែស្បែកឲ្យស
គួរប្រើក្រែមបំប៉នដែលមានសារធាតុធ្វើឲ្យស នៅពេលល្ងាច និងលាបសាជាថ្មី នៅមុនចូលគេង ដើម្បីបង្កើនប្រសិទ្ធភាពរបស់ក្រែមបំប៉ន ជាបន្តបន្ទាប់។ ចំណែកឯពេលថ្ងៃគួរលាបក្រែមធ្វើឲ្យស្បែកសស្តើងៗ រួចលាបក្រែមការពារកម្តៅថ្ងៃ ឬអាចប្រើក្រែមធ្វើឲ្យស ដែលមានសារធាតុការពារកម្តៅថ្ងៃ ក៏បាន។

៦-ក្រែមការពារកម្តៅថ្ងៃ
គួរមានដាក់ក្នុងកាបូប គ្រប់ពេលវេលា ដើម្បីត្រៀមប្រើក្នុងករណីដែលអ្នកប៉ះនឹងកម្តៅថ្ងៃ ដោយមិនបានគ្រោងទុកជាមុន។ កុំភ្លេចថា ក្រែមការពារកម្តៅថ្ងៃ ចាំបាច់ខ្លាំងណាស់ ពេលអ្នកទើប ខាត់ស្បែក ឬប្រើ ជាមួយស្បែក ព្រោះស្បែក របស់អ្នក ងាយរងកម្តៅថ្ងៃណាស់ ទើបគួរលាបក្រែមការពារកម្តៅថ្ងៃ២០នាទី មុនចេញក្រៅរាល់ពេល និងត្រូវលាបជាថ្មី រាល់២-៣ម៉ោង។

៧-ទទួលទានអាហារឲ្យសមស្រប
គួរមានបន្លែ ផ្លែឈើ ក្នុងអត្រាពាក់កណ្តាលក្នុងមួយពេលអាហារ ព្រោះ បន្លែ ផ្លែឈើ ជាអាហារដែលងាយរំលាយ ជួយដល់ការបន្ទោបង់ ហើយថែមទាំងមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដែលធ្វើស្បែកស្អាត តឹងណែនផងដែរ ហើយនៅពេលរាងកាយបន្ទោបង់តាមធម្មតា មុខមាត់ ស្បែក ក៏នឹងស្រស់ភ្លឺថ្លា។

៨-ហាត់ប្រាណជាប្រចាំ
ការហាត់ប្រាណ អាចជួយបញ្ចេញញើស ក្អែល និងភាពកខ្វក់ក្រោមស្បែក រួមទាំងសារធាតុពុល ដែលធ្វើស្បែកមើលទៅភ្លឺថ្លា ហើយ ការហាត់ប្រាណ នៅជួយកាត់បន្ថយការស្ទះភាពកខ្វក់ ក្រោមស្បែក ធ្វើឲ្យគ្មានមុនទៀតផង។

៩-វីតាមីន C ដើម្បីស្បែកស្អាត
វីតាមីនC មានគុណសម្បត្តិធ្វើឲ្យស្បែកស្អាតស្រស់ថ្លា។ ដូច្នេះ ទើបជា សារធាតុអាហារដែលរាងកាយគួរបានទទួលជានិច្ច មិនថា ពីការទទួលទានបន្លែ ផ្លែឈើ ដូចជា ក្រូច ត្របែក ក្រូចឆ្មារ ឬបើមិនបានទទួលគ្រប់គ្រាន់ អ្នកក៏អាចទទួលបាន វីតាមីនជ បែបគ្រាប់ ដែលវាជួយធ្វើឲ្យស្បែកស និងមានចំណែក ជួយក្នុងការបន្ទោបង់ផងដែរ។

១០-ការស្ទីមស្បែកមុខ
ជាការសម្អាតភាពកខ្វក់ ដែលស្ទះក្នុងរន្ធរោម យ៉ាងជ្រៅ ជួយឲ្យស្បែកស្អាតភ្លឺថ្លា ស និងជួយកម្ចាត់ភាពកខ្វក់ ព្រមពេលជាមួយគ្នា។ វិធី អាចធ្វើឲ្យងាយៗ ដោយគ្រាន់តែដាំទឹកឲ្យពុះ រួចយកឆ្នាំង ដាំទឹកនោះ មកដាក់លើតុ រួចដាក់មុខ ឲ្យនៅលើចំហាយទឹក។ ពេលនោះ កម្តៅនឹងជួយបើករន្ធរោម ហើយចំហាយទឹក នឹងចូលទៅសម្អាតភាពកខ្វក់ក្នុងរន្ធរោម។

១១-គ្រឿងសម្អាង
ប្រើម្សៅទ្រនាប់ និងម្សៅហុយ ដែលភ្លឺជាងពណ៌ស្បែកពិត ១លេខ។ បន្ទាប់ពី តែងមុខហើយ ត្រូវយកជក់បៀកម្សៅភ្លឺផ្លេក ដែលធ្វើពី គជ់ខ្យង ផាត់បរិវេណថ្ងាស និងទ្រនង់ថ្ពាល់ ក៏អាចជួយ ឲ្យផ្ទៃមុខភ្លឺស្រស់ថ្លាបានដែរ។

១២-រូបមន្តម៉ាសក៍មុខផ្សេងៗ
ក្រៅពីការខាត់ស្បែកហើយ ស្ត្រីដែលចង់មានស្បែកមុខស្អាត គួរម៉ាសក៍ស្បែកមុខ និងស្បែកកាយឲ្យបាន១សប្តាហ៍ ២ដង ដោយរូបមន្តធម្មជាតិ ដូចខាងក្រោម ៖
-រូបមន្តល្ហុងទឹកដោះគោស្រស់ : យកល្ហុងកិនម៉ដ្ឋ លាយជាមួយទឹកដោះគោស្រស់ កូរបញ្ចូលគ្នា។ បន្ទាប់មក យកទៅបំពោកលើផ្ទៃមុខ ឬស្បែកដងខ្លួន ទុកចោលប្រមាណ ២០នាទី រួចលាងចេញ។
-រូបមន្តយ៉ាអួ លាយទឹកក្រូចឆ្មារ : យកយ៉ាអួ ផ្សំជាមួយទឹកក្រូចឆ្មារ រួចយកទៅលាបលើស្បែក ទុកចោល ប្រមាណ ២០នាទី អាចជួយបន្ថយការរមាស់ក្រហាយ ស្បែក ជួយកម្ចាត់កោសិកាចាស់ បង្ហាញកោសិកាថ្មី ដែល ស្រស់ភ្លឺថ្លាជាងមុន។
-ប្រេងដូង ដើម្បីស្បែកទន់ : ជារូបមន្តបុរាណ ដែល ប្រើបានលទ្ធផលល្អ ព្រោះប្រេងដូង អាចជួយធ្វើឲ្យស្បែក ទន់ មានសំណើម ទោះបីជាលើកដំបូង ដោយយកប្រេងដូង មកលាបលើស្បែក នឹងមានអារម្មណ៍ថា ស្បែកទន់ភ្លាមៗ តែម្តង។
-រូបមន្តទឹកឃ្មុំ និងយ៉ាអួ : យកភាគផ្សំទាំងពីរនេះ បំពោកលើផ្ទៃមុខ ឬស្បែកកាយ ប្រមាណ ៣០នាទី រួចលាងចេញ វាជួយធ្វើឲ្យស្បែកសទន់ភ្លឺថ្លា។
-រូបមន្តចេកអំបូង និងទឹកដោះគោស្រស់ : យក មកកិនលាយគ្នា រួចយកទៅបំពោកស្បែក ជួយធ្វើឲ្យស្បែក សភ្លឺថ្លាបាន៕

No comments:
Post a Comment