អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ជើងហោះហើរ ឥណ្ឌូនេស៊ីបាត់ដំណឹងមួយទៀតហើយ ជាមួយអ្នកដំណើរ ៥៤នាក់

ក្រុមភ្នាក់ងារជួយសង្រ្គោះរបស់ឥណ្ឌូនេស៊ីបានកំពុងរុករកអ្នកធ្វើដំនើររបស់ជើងហោះហើរ TGN267​ ដែលបានបាត់ ក្រោយពីបានហោះឆ្លងកាត់តំបន់ភាគខាងកើតនៃ Papua ។ ការបាត់ដំណឹងយន្តហោះនៃជើងហោះហើរនេះ គឺមកពីយន្តហោះនោះបានធ្វើដំនើរឆ្លងតំបន់ Papua ទន្ទឹមនឹង អាកាសធាតុកំពុងតែអាក្រក់។ ចំនួនអ្នកដែលធ្វើដំនើរលើយន្តហោះនោះមានចំនួន៥៤នាក់។ យោងតាមការរាយការណ៌របស់ National Search and Rescue Agency (BASARNAS) បានអោយដឹងថា យន្តហោះនៃជើងហោះហើរ TGN267 មិនបានចុះចតនៅ អាកាសយាន្តដ្ឋាន Oksibil ក្រោយពីបាត់បង់ការទំនាក់ទំនង។

ហើយគេក៏បានបញ្ជាក់អោយបានដឹងផងដែលថា ក្នុងចំនោមអ្នកធ្វើដំនើរនៅយន្តហោះនោះមាន មនុស្សធំ ៤៤នាក់ នាវឹកចំនួន៥នាក់ កូនក្មេងនិងទារកចំនួន៥នាក់។ ដំនើររុករកយន្តហោះនោះត្រូវបានជួបឧបសគ្គពីព្យុះដែលនៅតំបន់ជួរភ្នំ និងតំបន់ដាច់ស្រយាលនៃ Papua ដូច្នេះហើយការរុករកយន្តហោះនោះត្រូវបានគេពន្យាពេលទៅដល់ថ្ងៃស្អែកពេលព្រឹក។ យន្តហោះម៉ាក ATR 42-300 Turboprop បានធ្វើដំនើរចេញពីអាកាសយាន្តដ្ឋាន Sentani នៅក្នុងក្រុង Jayapura ហោះទៅ Oksibil។​ យោងតាមការរាយការណ៌របស់អ្នកស្រុកនៅភូមិ Okbape បានអោយដឹងថា ពួកគេបានឃើញយន្តហោះមួយបានហោះបន្តៀបខ្លួនមុនពេលដែលបានហោះបុកជាមួយនឹងភ្នំ។ ហើយឥលូវនេះ​ពួកក្រុមអ្នកសង្គ្រោះចំនួន​១៥០នាក់បានធ្វើដំនើរទៅទីតាំងដែលបានរាយការណ៌នោះ។ ប៉ុន្តែការរុករក ត្រូវបានពន្យាពេលដល់ថ្ងៃស្អែកពេលព្រឹក ដោយសារតែអាកាសធាតុមិនអំណោយផល។
2B6838B700000578-3199842-image-a-1_1439718856440
តាមសេចក្តីរាយការណ៌ បានប្រាប់ថាយន្តហោះនោះបានបាត់បង់ការទំនាក់ទំនងក្រោយពីបានចេញដំនើរអស់រយៈពេល៣៣នាទី នៅម៉ោង ៣ល្ងាច (៦ព្រឹក GMT )
ថេរៈវេលារបស់ជើងហោះហើរពីអាកាសយាន្តដ្ឋាន Sentani​ ទៅ Oksibil ត្រូវចំនាយពេលអស់រយៈពេល ៤៥នាទី។ លោក Captain Beni Sumaryanto ជាអ្នកគ្រប់គ្រងការធ្វើប្រតិបត្តិការនៅអាកាសយាន្តដ្ឋាន Trigana បានប្រាប់ថា អ្នកបើកយន្តហោះនោះបានសុំការអនុញ្ញាតធ្វើការចុះចត់ ប៉ុន្តែយន្តហោះមួយនោះមិនបានធ្វើការចុះចតនោះទេ។លោក Beni Sumaryantoបានបន្ថែមទៀតថាប្រមាណជាងកន្លះម៉ោងក្រោយ ក្រុមអាកាសចរណ៌ Trigana បានយកយន្តតូចដើម្បីរកមើតម្រុយរបស់យន្តដែលបានបាត់ ក៏ប៉ុន្តែអាកាសធាតុ មិនល្អ។ Oksibil ជាជួរភ្នំដែលអាកាសធាតុតែងតែមានការប្រែប្រួល ជួនការវាមានចុះអព្វខ្លាំង ងងឹតនិង​មានខ្យល់ខ្លាំង។ ហើយពួកយើងសង្ស័យថាមកពីអាកាសធាតុទើបបានធ្វើអោយមានហេតុការណ៌នេះកើតឡើង។
2B6A11B700000578-3199842-image-a-37_1439736649998
អ្នកនាំពាក្យក្រសួងដឹកជញ្ជូន លោក J.A. Barata ប្រាប់ទៅ AFP ថាយន្តហោះនោះបានបាត់បង់ការទាក់ទង ហើយវាត្រូវមកដល់ Oksibil​នៅម៉ោង៣ល្ងាច។ ពួកយើងមិនទាន់អះអាងថាមានអ្វីបានកើតឡើងលើយន្តហោះនោះនៅឡើយទេ ហើយពួកយើងកំពុងធ្វើការសហការជាមួយអជ្ញាធរនៅតំបន់នោះ។
លោក Susanto នាយកនៅ Indonesia’s National Search and Rescue Agencyបានយើងមិនអាចធ្វើការរុករកបានទេព្រោះអាកាសធាតុនៅទីនោះផ្តល់ផលលំបាកក្នុងចុះរុករក។ គាត់ក៏បានបន្ថែមទៀតថា នៅពេលដែលបាត់បង់ការទាក់ទងនឹងយន្តហោះ ពេលនោះមានភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់យ៉ាងខ្លាំងផងដែរ មិនត្រឹមតែប៉ុណ្ណោះវាក៏មានអព្វផងដែរ។
តំបន់នៅ Papua គឺហ៊ុំព័ទ្ធទៅដោយព្រៃស្តុក និងភ្នំ។ ពីមុនមកក៏មានធា្លប់មានយន្តហោះធ្លាក់នៅទីនោះផងដែរ ប៉ុន្តែយន្តហោះទាំងនោះ មិនត្រូវបានគេរកឃើញទេ។ លោក Dudi Sudibyo អ្នកវិភាគអាកាសចរណ៌បានប្រាប់ថា Papua គឺជាតំបន់ដែលគ្រោះថ្នាក់ជាងគេបំផុតសម្រាប់ការហោះហើរ​ពីព្រោះវាជាតំបន់ភ្នំ និងអាកាសធាតុផ្លាស់ប្តូរមិនទៀងទាត់។
កាលពីថ្ងៃ ពុធមុន យន្តហោះ Cessna propeller​ដោយដំនើរការដោយក្រុមហ៊ុន Komala Air បានធ្លាក់នៅស្រុក​ Yahukimoនៅតំបន់បានសម្លាប់មនុស្សម្នាក់ និង៥នាក់ទៀតរងរបួសធ្ងន់។ ហើយក៏មានឧបទ្វហេតុធ្លាក់យន្តហោះផ្សេងទៀតផងដែរ ការពីខែធ្នូ បានសម្លាប់មនុស្ស​១៦២នាក់។ ហើយប្រធានាធិបតេយ្យម៉ាលេបានសន្យាសាររើ សនុំរឿងធ្លាក់យន្តហោះដឹកទាហានដែលបានធ្លាក់នៅខែកក្កដានៅភាគខាងជើងប្រទេសដែលបានសម្លាប់មនុស្សជាង១០០នាក់។
កែសម្រួលអត្ថបទដោយ៖ គីមអាន
ខ្មែរណូត
ប្រភព៖​ Dailymail

No comments:

Post a Comment

Powered by Blogger.