អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

៥ប្រទេស​​​​ មាន​ករណី​រំលោភ​ច្រើន​បំផុត គួរ​ឲ្យ​ខ្លាច

មួយ​រយៈ​ចុងក្រោយ​នេះ ធ្លាប់​តែ​ឮ​ព័ត៌មាន​រំលោភ​សម្លាប់​ស្ត្រី​ភេទ​​សាហាវៗ​ពី​​ជនល្មើស​ជា​ក្រុមៗ ​ពី​ប្រទេស​ឥណ្ឌា។ ប៉ុន្តែ​យ៉ាង​ណា​មិញ ​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទីពីរ​បន្ទាប់​ពី​ចិន ​លើ​ពិភពលោក​នេះ ​មិន​មែន​ឈរ​នៅ​​កំពូល​តារាង​នៃ​បណ្ដា​ប្រទេស​​ដែល​កើត​មាន​ករណី​រំលោភ​សេពសន្ថវៈ​​សាហាវ ឬ​ច្រើន​ជាង​គេ​នោះ​ទេ ​បើ​ធៀប​នឹង​ប្រទេស​មួយ​ចំនួន​ទៀត។ ចុះ​ឥណ្ឌា​ឈរ​នៅ​ទីតាំង​ណា? ជាប់​លេខ​ប៉ុន្មាន? ប្រទេស​ណា​ជាប់​លេខ១? កើត​មាន​ប៉ុន្មាន​ករណី?

ខាងក្រោម​នេះ​ជា​បញ្ជី​ប្រទេស​ ៥ ​ដែល​មាន​ករណី​រំលោភ​បំពាន​ផ្លូវ​ភេទ​ច្រើន​បំផុត​ក្នុង​ ១ឆ្នាំៗ៖

៥.ឥណ្ឌា៖ ស្ត្រី ៩៣នាក់​ត្រូវ​បាន​គេ​រំលោភ​ជា​រៀងរាល់​ថ្ងៃ ហើយ​ជន​រង​គ្រោះ​ជា​ក្រុម​ស្ត្រី​ដែល​មាន​អាយុ​ស្ថិត​នៅ​ចន្លោះ​ពី ១៤ ទៅ ៣០​ឆ្នាំ។
-២០១២៖ ​២៤ ៩២៣​ករណី
-២០១៣៖ ​៣៣ ៧០៧ករណី

៤. អង់គ្លេស-វែលឡ៍៖ មិន​តិច​ជាង ២៣០​ករណី​ទេ ដែល​ស្ថាប័ន​ពាក់​ព័ន្ធ​រាយការណ៍​ថា ​កើត​មាន​អំពើ​រំលោភ។ ជនរងគ្រោះ​ប្រទេស​ពីរ​នេះ​បូក​បញ្ចូល​គ្នា​ប្រមាណ ៨៥ ០០០​នាក់ (ស្រ្តី ៧៣ ០០០​នាក់; បុរស ១២ ០០០នាក់)។ ភាគ​ច្រើន​ជន​រងគ្រោះ​មាន​អាយុ​ចន្លោះ​ពី ១៣-១៨ឆ្នាំ។

៣.សហរដ្ឋ​អាមេរិក៖ ប្រទេស​មហាអំណាច និង​ស៊ីវិល័យ​មួយ​នេះ​ក៏​ជាប់​ឈ្មោះ​ ខាង​រំលោភ​ដែរ។ ​ស្ត្រី ១៩,៣% និង បុរស ២% ​ជា​តួលេខ​ជនរងគ្រោះ​ក្នុង​ការ​បំពាន​ផ្លូវ​ភេទ​​ជា​រៀងរាល់​ឆ្នាំ។ ​នេះ​បើ​យោង​តាម​របាយការណ៍​ស្ថិតិ​ការ​បំពាន​ផ្លូវ​ភេទ​ពិភពលោក។ ទិន្នន័យ​​ខ្មៅ​ងងឹត​ដែល​កើត​ឡើង​​ជា​រៀងរាល់​ឆ្នាំ​នៅ ប្រទេស​នេះ ​បង្ក​លើ​ជន​រងគ្រោះ​ទាំង​ស្រី​ទាំង​ប្រុស ​ដែល​មាន​អាយុ​ចាប់​ពី​១២​ឆ្នាំ​ឡើង​ទៅ ​ប្រមាណ​ជា ២៩៣ ០០០​នាក់។
២.ស៊ុយអែត៖ ស្ត្រី​ ២៥% ​​នៃ​ប្រជាជន​សរុប (គិត​តែ​ស្ត្រី) ​ស្ថិត​ក្នុង​បញ្ជី​គំរាមកំហែង​​នៃ​បទ​សេពសន្ថវៈ។ កំណើន ១ ៤៧២ ភាគរយ​នៃ​បទ​ល្មើស​រំលោភ​បើ​គិត​តាំង​ពី​ឆ្នាំ ១៩៧៥ (៤២១ករណី) ​​ទៅ​ឆ្នាំ ២០១៤ (៦ ៦២០ករណី)។ ​ប្រទេស​នេះ​ត្រូវ​បាន​គេ​ចាត់​ចំណាត់​ថ្នាក់​ថា​ជា​ទី​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ស្រីៗ។

១.​អាហ្វ្រិក​ខាងត្បូង៖ យោង​តាម​របាយការណ៍​ផ្លូវការ​​របស់​ប្រទេស​នេះ ករណី​រំលោភ​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​ស្ត្រី​មាន​មិន​តិចជាង ៥០ម៉ឺន​ករណី​ទេ ក្នុង​មួយ​ឆ្នាំៗ។ ស្ត្រី​ប្រមាណ​ជាង​ ៤០% នៃ​ប្រទេស​នេះ ​ប្រឈម​មុខ​នឹង​ការ​បំពាន​ផ្លូវ​ភេទ ហើយ​ក្នុង​នោះ​ជន​រង​គ្រោះ​ ខ្ទង់ ១៥%​ជា​កុមារ អាយុ​ក្រោម ១១ឆ្នាំ។


ដោយ៖ ខ្លាឃ្មុំតូច
ប្រភព៖ wonderslist

No comments:

Post a Comment

Powered by Blogger.