អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ទិដ្ឋភាព យកសាកសព ស្ត្រីរងគ្រោះ ដែលបានស្លាប់ ដោយសារ គៀបចូលជណ្តើរយន្ត កាលពីលើកមុន (មានវីដេអូ)

ហេតុការណ៍ ដែលទាក់ទងនឹងស្រ្តី ដែលបានធ្លាក់ ចូលក្នុងជណ្តើរយន្ត បណ្តាលអោយគៀបស្លាប់បាត់បង់ជិវិត នៅ​​ប្រទេសចិន រយៈពេលមុន បានធ្វើអោយផ្អើលពេញ Internet​។ ស្ត្រីរងគ្រោះឈ្មោះ Xiang Liu Jiuan នឹងកូនតូចវអាយុ២ឆ្នាំបាន ដើរចេញពីជណ្តើរយន្ត ក៏ស្រាប់តែផ្ទាំងជណ្តើរយន្ត បានបាក់ ធ្វើអោយនាងធ្លាក់ ចូលប្រលោះជណ្តើរយន្ត គៀបស្លាប់តែម្តង។ នាង Xiang​ ដែលជាម្ដាយ បានព្យាយាមលើក កូនរបស់ខ្លួនឡើង ដើម្បីកុំអោយ គៀបជាប់ជាមួយ ជណ្ដើរយន្ត ជាមួយនាង។
បើយោងទៅតាម អ្នកលេង Facebook ម្នាក់បាន អោយដឹងថា គ្រួសារនាង Xiang បានយកសពនាង ចេញទៅហាងទំនិញនោះ ដើម្បីរកយុត្តិធម៏ សម្រាប់ហេតុការណ៏ ដ៏អកុសលនោះ។ យោងតាមពាក្យ ចចាមអារ៉ាម បានអោយដឹងថា មានក្រុមសង្គមងងឹតមួយ ដែលគេជឿថា ពួកគេត្រូវបានម្ចាស់ ហាងទំនិញនោះ ជួលមក ដើម្បីមកបំផ្លាញភស្តុតាង តែពត៌មាន នេះមិនមែនជា ការពិតនោះទេ បើតាម រាយការណ៍របស់ Chinese New Site ។
0
ក្រោយពីគេបានបញ្ចូនសពនាង ទៅមន្ទីពេទ្យ គេបានធ្វើអាសនដាក់ សពនាងនៅទីនោះ ដើម្បីធ្វើការ គោរពបូជា ហើយក្រុមគ្រួសារ នាងត្រូវបានអនុញាត្តិ អោយក្រុមសន្តិសុខ លើកសពនាង Xiang​ ដាក់ចូលមឈូស។ ប៉ុន្តែ នៅពេល ដែលគេកំពុងលើក សពនាងដាក់មឈូសនោះ មានក្រុមមហាជនបានមកធ្វើ ការរំខាន ព្រោះគេយល់ថា មន្ទីពេទ្យធ្វើបែបនេះ មិនសាកសមនោះឡើយ។ទោះជាមានការរំខានយ៉ាងនេះក៏ដោយ ដំណើរការនៃការលើកសពដាក់មឈូសក៏បានចាប់សព្វគ្រប់ដោយបានសម្រេច។

No comments:

Post a Comment

Powered by Blogger.