ចិន៖ យោងទៅតាម ពត៌មានចិន បានអោយដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ មានករណី ជួយសង្គ្រោះ សត្វឆ្មាមួយនៅប្រទេសចិន។ សត្វឆ្មា ដែលត្រូវបាន គេជួយសង្គ្រោះ ពីការសម្លាប់ទាំងនោះ ភាគច្រើនមាន របួសធ្ងន់ធ្ងរ ហើយពាក់កណ្តាល ទៀតបានស្លាប់ ក្រោយពីគេបានសង្គ្រោះ ពីការសម្លាប់ ដើម្បីយកសាច់ទៅលក់ ហើយចំនួនសត្វឆ្មា ដែលត្រូវបានគេ ជួយសង្គ្រោះទាំងនោះ មានចំនួនជាង១០០០ក្បាល។ ហេតុការណ៍នោះបានកើតឡើងនៅតំបន់ Jiashan ស្ថិតនៅភាគខាងកើតខេត្ត Zhejiang ប្រទេសចិន ហើយសមាជិកមកពី សហគមន៏ការពារសត្វ Suzhou (SSAPA) បានដេញតាមចាប់ ឡានដឹកទំនិញមួយគ្រឿង ដែលបានដឹកសត្វឆ្មាទាំងនោះ យកទៅសម្លាប់។
ក្រុមអ្នកការពារសត្វក៏ បានបញ្ចាក់ដល់អ្នកពត៌មានថា សត្វឆ្មាទាំងនោះនឹងត្រូវគេ សម្លាប់យកសាច់ ទៅលក់ធ្វើជាម្ហូបអាហរ នៅពេលគេបញ្ចូន ពួកវាទៅដល់ភាគ ខាងត្បូងខេត្ត Guandong។ហើយក្រុមអ្នកសង្គ្រោះទាំងនោះ បានសង្គ្រោះសត្វឆ្មាចំនួន៥០ទ្រុង ចេញពី រថយន្តដឹកទំនិញនោះ នៅពេល ដែលពួកគេបានទទួលដំណឺង ពីប្រជាពលរដ្ឋរស់ នៅតំបន់នោះ។ នៅប្រទេសចិន សត្វឆ្មា និងសត្វឆ្កែ សុទ្ធតែជាសាច់ ដែលត្រូវប៉ាន់ សម្រាប់ក្រុមឈ្មួញសម្លាប់យកសាច់ធ្វើជាម្ហូបអាហារ។
ប្រភព៖ asiantown
No comments:
Post a Comment