មួយរយៈចុងក្រោយនេះ គ្រោះថ្នាក់ដោយសារ ជណ្តើរយន្តមាន ជាហូរហែរនៅក្នុងប្រទេសចិន បានធ្វើអោយប្រជាជនចិន មានការភ័យរន្ធត់ និការជិះជណ្តើរ យន្តនៅផ្សារទំនើបណាស់។ រូបភាពខាងក្រោម គឺជារូបភាពនៃការ ខូចខាចរបស់ជណ្តើរយន្ត នៅផ្សារទំនើប មួយកន្លែង ដែលត្រូវបានរង ការរះគន់ពីសំណាក់ អ្នកលេង Facebook នៅហុងកុង ហើយពួកគេ បានចែករំលែក ពត៍មាននេះពាសពេញអិនធើណេត។
យោងតាមបប្រភព ពត៍មានហុងកុង បានអោយដឹងថា ចាប់ទាំងពីមានហេតុ គ្រោះថ្នាក់ទាក់ទង នឹងជណ្តើរយន្តមក បានធ្វើអោយមនុស្ស ជាច្រើនបាន ឈប់ជិះជណ្តើរយន្ត ដោយសារតែខ្លាច ជួបគ្រោះថ្នាក់ដូចករណីកន្លងទៅ។ ទាក់ទិននឹងបញ្ហា ជណ្តើរយន្តនេះ មានអ្នកនាំពាក្យ ពីផ្សារទំនើបមួយកន្លែងនោះ បានចេញមកសុំទោស ទាក់ទងនឹងករណីនោះ ហើយបានធ្វើការ បិទការប្រើប្រាស់ជណ្តើរយន្តមួយរយៈ។
មានការរិះគន់ ពីអ្នកលេង Facebook ដោយគាត់បាន ស្តីបន្ទោសដល់ ការធ្វេសប្រហែស ពីអ្នកត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពជណ្តើរយន្ត។ គ្រាន់តែនៅ ក្នុង២សបា្តហ៏ប៉ុណ្ណោះ មានករណីគ្រោះថ្នាក់ ដោយសារជណ្តើរយន្តទៅដល់៣ករណីនៅប្រទេសចិន។ នៅថ្ងៃទី២៦ កក្កដា ស្ត្រីអាយុ ៣០ឆ្នាំ ធ្លាក់គៀបស្លាប់ក្នុង ជណ្តើរយន្ត ក្រោយមកប៉ុន្មានថ្ងៃទៀត ក្មេងប្រុសអាយុ ១ខួប បានជាប់ដៃនឹងជណ្តើរយន្ត ហើយថ្មីៗនេះ ស្ត្រីវ័យ ៣៥ឆ្នាំ បានជាប់ជើងនឹងជណ្តើរយន្ត ហើយត្រូវបានកាត់ជើង ជាប់នឹងជណ្តើរយន្ត នោះចោលថែមទៀតផង។
អត្ថបទ៖ អាន
ខ្មែរណូត
ខ្មែរណូត
No comments:
Post a Comment