អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ចេកក្រឡុក​មានប្រសិទ្ធិភាព​ខ្ពស់​ចំពោះសុខភាព​បេះដូង

ផ្ដល់សិទ្ធិដោយ មង្គលការ
ផ្លែចេក​សម្បូរទៅ​ដោយសារធាតុ ប៉ូតាស្យូម និង​មាន​កម្រិត សូដ្យូម ទាប ហើយមាន​ផ្ទុកទៅដោយ​​វីតាមីន B,  ម៉ាញ៉េស្យូម និង​ជាតិសរសៃផងដែរ។ មិនតែប៉ុណ្ណោះ​ផ្លែចេក​មាន​តម្លៃ​ថោក ថែមទាំង​​មានផ្ទុក​នូវសារធាតុ serotonin ដែល​ធ្វើឲ្យប្រសើរឡើង​នូវចលនា​ឈាមរត់ នឹង​ការរីក​សរសៃឈាម។
បើយោងតាម​ការធានាអះអាង​របស់​វេជ្ជសាស្ត្រ​បាន​ឲ្យ​ដឹងថា លក្ខណៈ​សម្បត្តិនៃ​ផ្លែចេក ត្រូវបាន​បង្កើន​គុណប្រយោជន៍​សម្រាប់​សុខភាព​នៅពេល​ដែល​រួមបញ្ចូល​ជាមួយ​នឹង​ទឹកក្រូច ដែលសម្បូរទៅដោយ​វីតាមីន C, Beta-Carotene (Provitamin A) និង​សារជាតិ ​Flavonoids (មានឥទ្ធិពល​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត និង​ជាថ្នាំ​ប្រឆាំង​កំណក​ឈាម)។
ដូច្នេះនេះ​ហើយ វាមាន​ភាពប្រសើរឡើង​ដល់សុខភាព​បេះដូង​របស់អ្នក និង​ការបង្ការ​ជម្ងឺលើស​ឈាម, ដំណើរ​លោតខុស​ចង្វាក់​បេះដូង, ការ​គាំង​បេះដូង, និង​កកឈាម។
+ គ្រឿងផ្សំ (សម្រាប់ ៤នាក់)
– ផ្លែចេក ២
– ទឹកក្រូច កន្លះលីត្រ
– ទឹកអំពៅ ២ស្លាបព្រា
– ទឹក ២៥០ មីលីលីត្រ
+ របៀបធ្វើ៖
– បកសំបក នឹងកាត់ផ្លែចេក​ជាបន្ទះស្ដើងៗ
– ដាក់គ្រឿងផ្សំ​ទាំងអស់​នៅក្នុង​កែវក្រឡុក រួចក្រឡុករហូតបានជាល្បាយដែលល្មមអាចទទួលទានបាន។
– ត្រូវទទួលទានភ្លាមៗ៕

No comments:

Post a Comment

Powered by Blogger.