អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

សូមយកចិត្តទុកដាក់ចំពោះការបរិភោគ ប្រសិន​បើឃើញ​ពណ៌នៃស៊ុតលឿងទាំងបីនេះ

ផ្ដល់សិទ្ធិដោយ មង្គលការ
ពណ៌នៃស៊ុតលឿង​អាច​បង្ហាញ​ពីស្ថានភាព​នៃសុខភាពរបស់​មេមាន់ ហើយ​ភាគច្រើន​នៃស៊ុតដែល​គេធ្វើវិនិច្ឆ័យតាម​វិធីនេះ រកឃើញថាមេមាន់​មាន​សុខភាពមិនល្អទាំងអស់។
មេមាន់ដែលចិញ្ចឹម​មិនបានរស់នៅក្រោមពន្លឺព្រះអាទិត្យ ពួកវាត្រូវបាន​គេរក្សាទុកក្នុងម្លប់ ២៤ម៉ោងក្នុងមួយថ្ងៃ ស៊ុតរបស់វា​មិន​ល្អដូចជាមេមាន់ដែលអ្នកចិញ្ចឹមឲ្យដើរ​ជុំវិញផ្ទះដោយ​សេរី​នោះទេ។
ភាគច្រើន​នៃស៊ុតមាន់ដែលអ្នកបាន​ទិញនៅតាមទីផ្សារមើលទៅស៊ុតកណ្តោលរបស់វាស្តើង, មាន​ពណ៌លឿងថ្លា បង្ហាញថា​មេមាន់មាន​សុខភាពមិនល្អ។ តែបើ​វា​មើលទៅ​ក្រាស់ ហើយមាន​ពណ៌លឿងក្រម៉ៅ គឺល្អបំផុតដែលត្រូវជ្រើសរើស។
លោកបណ្ឌិត Hilary Shallo នាយកនៃវិទ្យាស្ថាន safety and nutritional value បានពន្យល់ថា ស៊ុតបានមកពី​មេមាន់​ដែលចិញ្ចឹមតាមបែបធម្មជាតិ​គឺជា​អាហារ​ដែលល្អបំផុត​​ព្រោះវាមាន​ប្រូតេអ៊ីន និងវីតាមីន​ជាច្រើនដែលមនុស្សគ្រប់ត្រូវការ។
កម្រិតជាតិខ្លាញ់ និងប្រូតេអ៊ីន សុទ្ធតែមាន​ដូចគ្នានៅក្នុងស៊ុតទាំងអស់ ប៉ុន្តែស៊ុតដែលមាន​ពណ៌លឿងក្រម៉ៅសម្បូរទៅដោយសារធាតុ xanthophylls និង អូមេហ្គា ៣ ។ Xanthophylls គឺល្អ​សម្រាប់ចរាចរឈាម ជាពិសេសនៅពេលដែលសាច់មេមាន់តែ​មាន​ពងពណ៌លឿក្រម៉ៅមកផ្សំជាមួយនឹងបន្លែដូចជា ស្ពៃ , ស្ពៃក្តោប ជាដើម។
អ្នកជំនាញបាន​ធ្វើសេចក្តីសន្និដ្ឋានថា ការបរិភោគស៊ុតមាន់ដែលត្រូវបាន​ផលិតឡើងតាមបែបធម្មជាតិ គឺកាន់តែ​ប្រសើរ ព្រោះវា​សម្បូរទៅដោយវីតាមីនជាច្រើន​រួមទាំង D, និង E៕​

No comments:

Post a Comment

Powered by Blogger.