នៅក្នុងពិភពលោកយើងនេះ គ្រាប់ប្រទេសទាំងអស់ គឺតែងមានការតាក់តែង នូវច្បាប់ទម្លាប់ផ្សេងៗ សម្រាប់អោយប្រជាជនរបស់ខ្លួន គោរពប្រតិបត្តិតាម។ វាជាការពិតណាស់ រាល់ច្បាប់ទម្លាប់ទាំងនោះ គឺវាមានភាពខុសគ្នា អាស្រ័យទៅតាម ប្រទេសនីមួួយៗ។ ជាក់ស្តែង ខាងក្រោមនេះ គឺជាច្បាប់ដ៏ចម្លែកៗ របស់ប្រទេសមួយចំនួន ដែលបានតាក់តែងឡើង៖
1. នៅក្នុងប្រទេសបារាំង វាត្រូវបានហាមឃាត់មិនឲ្យហៅជ្រូកណាមួយថា ណាប៉ូឡេអុង (Napoleon)។
2. ក្នុងប្រទេសសិង្ហបុរី ការរួមភេទតាមមាត់ត្រូវបានហាមឃាត់ លើកលែងតែវាត្រូវបានអនុវត្តក្នុងកំឡុងពេលរួមភេទប៉ុណ្ណោះ។
3. ប្រសិនបើអ្នកទោសធ្វើការលួចរត់ចេញពីពន្ធនាគារ វាមិនមែនជាការខុសច្បាប់ឡើយសម្រាប់ប្រទេសដាណឺម៉ាក។ បើគេចាប់គាត់បាន គាត់នឹងត្រូវជាប់ត្រឹមទោសដែលគាត់នៅសល់ប៉ុណ្ណោះ។
4. នៅទីក្រុង Milan នៃប្រទេសអ៊ីតាលី គឺមានច្បាប់មួយ ដែលតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ញញឹមគ្រប់ពេល លើកលែងតែអ្នកដែលកំពុងនៅតាមមន្ទីរពេទ្យ និងពិធីបុណ្យសពប៉ុណ្ណោះ។
5. នៅប្រទេសឥណ្ឌូនេស៊ី បានដាក់ពិន័យកាត់ក្បាលចំពោះការសម្រេចកាមដោយខ្លួនឯង។
6. សម្រាប់ប្រទេសភូមា ការចូលទៅដំណើរការនៅលើប្រព័ន្ធ Internet គឺជាទោសកំហុសមួយ។ ប្រសិនបើបុគ្គលណាម្នាក់ ត្រូវបានគេរកឃើញម៉ូដឹម (modem) មួយ គាត់នឹងអាចជាប់ពន្ធនាគារ។
7. ក្នុងប្រទេសថៃ វាជាការខុសច្បាប់ក្នុងការដែលយើងចេញពីផ្ទះដោយមិនស្លៀកខោ។
ផ្ដល់សិទ្ធិដោយ បែកធ្លាយ

No comments:
Post a Comment