អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

និស្សិតច្បាប់ វ័យក្មេងម្នាក់ ស្ថិតនៅក្នុងចំណោម អ្នកស្លាប់ ដោយផ្ទុះគ្រាប់បែកនៅបាងកក

និស្សិតច្បាប់មួយរូប មកពីហុងកុង អាយុ១៩ឆ្នាំ ជាជនរងគ្រោះម្នាក់ក្នុងចំណោម ២០នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍ ផ្ទុះគ្រាប់បែក នៅក្នុងទីក្រុងបាងកក។ Vivian Chan-Wing-Yan ជានិស្សិត ផ្នែកច្បាប់មួយរូប សិក្សានៅសកលវិទ្យាល័យ SOAS ទីក្រុង ឡុងដុង ចក្រភព អង់គ្លេស បានធ្វើដំណើរកំសាន្ត ជាមួយមិត្តភក្រ័ របស់នាង មកប្រទេសថៃ តែអកុសល ត្រូវបាន ស្លាប់ដោយសារ គ្រោះអាក្រក់មួយនេះ។
Pictured: Vivian Chan Caption: Hong Kong resident Vivian Chan, 19, a law student at the University of London, was killed while visiting the shrine in Bangkok when a bomb was detonated killing 29 people yesterday
តាមប្រភពព័ត៌មាន បានអោយដឹងថា Vivian បានស្លាប់នៅក្នុងមន្ទីពេទ្យ ដោយរបួសត្រង់ពោះ បេះដូង និង សួតធ្ងន់ធ្ងរ មិនអាចសង្គ្រោះបាន។ តាមសំដីរបស់អ្នកនាំពាក្យ នៃសកលវិទ្យាល័យ SOAS បានអោយដឹងថា សកលវិទ្យា និង និស្សិតទាំងអស់ មានការសោកស្តាយណាស់ ចំពោះការបាត់បង់ និស្សិតមួយរូបនេះ។ ទន្ទឹមនឹងនេះដែរ តារា​​ចម្រៀង​​​​ហុង​កុង Joey Yung ក៍បានបង្ហោះ រូបថត មួយសន្លឹក របស់នាង ដែលបានថតជាមួយ Vivian បញ្ជាក់អោយឃើញថា គាត់ស្តាយណាស់ ដែលបាត់បង់ អ្នកគាំទ្រ មួយរូបនេះ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍ បំផ្ទុះគ្រាប់បែក នៅកណ្តាលក្រុង បាងកក បានសំលាប់មនុស្ស យ៉ាងហោចណាស់ ២០នាក់ និង ជាង១០០នាក់ទៀត រងរបួស៕


Pictured: Vivian Chan Caption: Hong Kong resident Vivian Chan, 19, a law student at the University of London, was killed while visiting the shrine in Bangkok when a bomb was detonated killing 29 people yesterday
Pictured: Vivian Chan Caption: Hong Kong resident Vivian Chan, 19, a law student at the University of London, was killed while visiting the shrine in Bangkok when a bomb was detonated killing 29 people yesterday
ផ្ដល់សិទ្ធិដោយ ខ្មែរណូត

No comments:

Post a Comment

Powered by Blogger.