តាមប្រភពព័ត៌មាន បរទេសមួយ បានឲ្យដឹងថា ស្រ្តីជនជាតិរុស្សីម្នាក់ ឈ្មោះថា Aisina Zindusova រស់នៅក្នុងទីក្រុង Ufa នៃប្រទេសរុស្សី បានទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ដោយសារតែខ្លួន មានសភាព ឈឺពោះខ្លាំង ខុសពីធម្មតា។ ជាលទ្ធផល បន្ទាប់ពីការថត កាំរស្មីអ៊ិច រួចទើបដឹងថា មានកន្ត្រៃវែងមួយ ស្ថិតក្នុងពោះ របស់នាង អស់រយៈពេល ជាង៣ឆ្នាំ រួចមកហើយ។
គួរបញ្ជាក់ផងដែរថា កន្ត្រៃនោះ បានបន្សល់ទុក ក្នុងពោះនាង ក្នុងអំឡុងពេលដែល នាងធ្វើការវះកាត់ ដើម្បីសម្រាលកូន កាលពីឆ្នាំ២០១២ កន្លងទៅនេះ។

រូបភាពកន្ត្រៃក្នុងពោះស្រ្តីរងគ្រោះ
ទោះបីជាយ៉ាងណាក៏ដោយ នាង Zindusova បានធ្វើការវះកាត់ ចំនួនពីរម៉ោងទៀត ក្រោយពេលពិនិត្យរួច ដើម្បីយកកន្ត្រៃ ដ៏វែង ប្រវែង ២០សង់ទីម៉ែត្រនោះ ចេញពីពោះ របស់នាងវិញ។
យ៉ាងណាមិញ ស្រ្តីរូបនោះ ក៏កំពុងតែពិចារណា ក្នុងការចាត់វិធានការ តាមផ្លូវច្បាប់ ដើម្បីប្តឹងទៅលើមន្ទីរពេទ្យ ដែលបានវះកាត់ ពេលនាងសំរាលកូន កាលពីឆ្នាំ២០១២ ហើយភ្លេចកន្ត្រៃ នៅក្នុងពោះរបស់នាង។ ជាមួយគ្នាដែរ ប៉ូលីសក៏កំពុងតែ ធ្វើការស៊ើបអង្កេត និងចាត់វិធានការ ចំពោះមន្ទីរពេទ្យ ដែលបង្កឲ្យមាន រឿងហេតុដ៏រន្ធត់ បែបនេះ ផងដែរ៕
ប្រភព៖ បរទេស

No comments:
Post a Comment