ផ្ដល់សិទ្ធិដោយ មង្គលការ
មានអាហារច្រើនប្រភេទណាស់ ដែលអាចជួយក្នុងការបង្កើនការចងចាំរបស់អ្នកបាន តែថ្ងៃនេះ មង្គលការ សូមធ្វើការណែនាំនូវកំពូលអាហារមួយចំនួន ដែលជួយពន្លឿនការចងចាំ និងល្អបំផុតសម្រាប់ប្រព័ន្ធខួរក្បាល។
១. ផ្លែបឺរ
ផ្លែបឺរ ធ្វើឲ្យមានភាពប្រសើរឡើងនូវលំហូរអុកស៊ីសែនទៅកាន់ខួរក្បាល ដែលសម្រួលដល់ការចងចាំ និងបង្កើនសុខភាពខួរក្បាល។
២. ត្រី
ត្រីដែលមានសារធាតុខ្លាញ់ ដូចជាត្រីសាល់ម៉ុន ត្រីស្បៃកា និងត្រីម្យ៉ាង ដែលការពារខួរក្បាលរបស់អ្នកពីការអន់ថយនៃប្រព័ន្ធការចង់ចាំ និងធ្វើឲ្យប្រសើរឡើងនូវមុខងាររបស់ខួរក្បាល។ ត្រីទាំងនេះត្រូវបានផ្ទុកជាមួយ អាស៊ីតអូមេហ្គា ៣, ជាពិសេសសារធាតុ DHA ដែលមានប្រយោជន៍ដល់សុខភាព ហើយមានឥទ្ធិពលខ្លាំងចំពោះប្រព័ន្ធខួរក្បាល និងបេះដូង។
៣. ផ្លែប៉ោម
ពេលទទួលទានផ្លែប៉ោមត្រូវលាងសម្អាតឲ្យបានស្អាត ហើយត្រូវទទួលទានទាំងសំបក។ ដូចគ្នានេះផងដែរ ផ្លែប៉ោមពណ៌ក្រហមគឺមានប្រយោជន៍ច្រើនជាងផ្លែប៉ោមពណ៌បៃតងសម្រាប់ខួរក្បាល។ លើសពីនេះទៅទៀតផ្លៃប៉ោមពណ៌ក្រហម គឺសម្បូរទៅដោយ anthocyanin ដែលមានសមត្ថភាពក្នុងការបង្កើនការចងចាំនៃប្រព័ន្ធខួរក្បាលរបស់អ្នក។
៤. សូកូឡា
សូកូឡាពណ៌ខ្មៅផ្ទុកទៅដោយសារធាតុប្រឆាំងអិកស៊ីតកម្ម ដែលមានប្រយោជន៍ខ្លាំងណាស់ចំពោះបេះដូង និងខួរក្បាលរបស់អ្នក។ លើលពីនេះទៅទៀត សូកូឡាទឹកដោះគោអាចជួយបង្កើនភាពខ្លាំង និងការចងចាំបានយ៉ាងល្អផងដែរ។
៥. ផ្លែ blueberry
នេះជាប្រភេទផ្លែឈើដែលសម្បូរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ ពួកគេអាចការពារខួរក្បាលពីការខូចខាត និងភាពតានតឹងដោយសារអុកស៊ីតកម្ម។ ពួកគេក៏បានធ្វើឲ្យមានភាពប្រសើរឡើងនូវមុខងារខួរក្បាលដូចជា ការធ្វើការសម្រេចចិត្ត, ការគិតពិចារណា និងការយល់ដឹងពាក្យសម្ដី បានយ៉ាងឆាប់រហ័ស៕

No comments:
Post a Comment