ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស បានធ្វើការព្រមានថា ការទទួលទានអង្ករ ដែលត្រូវបានគេដាំដុះក្នុងដីមានមេរោគ ដីប្រើប្រាស់សារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិតច្រើន អាចបង្កជាបញ្ហាសុខភាពបាន។ តាមការសិកស្សាបាររកឃើញថា អង្ករដែលត្រូវបានគេដាំដុះ ក្នុងតំបន់ទាំងនោះមានផ្ទុកនូវ សារធាតុអាសេនិចច្រើន ជាងអាហារផ្សេងទៀតរហូតដល់ទៅ ១០ដង។ នេះមានន័យថា អ្នកដែល ទទួលទានអង្ករ មានផ្ទុកជាតិអាសេនិចនេះជាប្រចាំ អាចប្រឈមនឹងហានិភ័យសុខភាពខ្អស់បំផុត ហើយបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យជំនាញវិញបានបញ្ជាក់ថា ការទទួលទានអាហារ ដែលមានផ្ទុកជាតិអាសេនិចច្រើនអាចនាំទៅរកជំងឺបេះដូង ទឹកនោមផ្អែម មហារីកសួត និងផ្លោកនោម ខូចប្រព័ន្ធ ប្រសៃប្រសាទ និងជំងឺផ្សេងៗទៀតជាច្រើន។
ដើម្បីកាត់បន្ថយហានីភ័យផ្សេងៗ ពីអង្ករដែលមាធាតុអាសេនិចនេះ ក្រុមអ្នកជំនាញបានធ្វើការ ណែនាំមិនឲ្យអ្នកចម្អិនអង្ករ ដែលមានផ្ទុកធាតុអាសេនិចនោះ តាមរយៈដាក់អង្ករក្នុងទឹកហើយ ចម្អិននោះទេ ព្រោះការចម្អិនដូចនេះអាចរក្សា កម្រិតជាតិអាសេនិចទាំងអស់ តែផ្ទុយទៅវិញប្រសិន បើលោកអ្នកប្រើឧបករណ៏ឆុងការហ្វេ (Coffee Percolator) វានិងអាចជួយច្រោះយកសារធាតុអាសេនិច បាន ៨៥% ហើយធាតុអាសេនិច ដែលនៅសេសសល់ចិតតួចនឹងមិនបង្កជាបញ្ហាអ្វីឡើយ៕
កែសម្រួលអត្ថបទ៖ សេម
ខ្មែរណូត
ប្រភព៖ healthyfoodhouse
ខ្មែរណូត
ប្រភព៖ healthyfoodhouse

No comments:
Post a Comment