អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

សូមប្រយ័ត្ន! រុក្ខជាតិមួយនេះ អាចសម្លាប់ ក្មេងៗបានក្នុងរយៈ ពេលមិនដល់១នាទីផង

រុក្ខជាតិមួយប្រភេទ នេះអាចធ្វើអ្នកស្លាប់បាន ប្រសិនបើអ្នកយក ដៃទៅប៉ះពាល់វា ដោយផ្ទាល់ ហើយច្រឡំយក ដៃដាក់ចូលក្នុង មាត់អ្នក។ យោងតាមគេហទំព័រ សុខភាពបរទេស មួយបានចុះផ្សាយថា មានស្រ្តីម្នាក់បាន យកស្លឹករុក្ខជាតិ មូយនេះដាក់ចូល ក្នុងមាត់របស់គាត់ ស្រាប់តែ អណ្តាតរបស់គាត់ ចាប់ផ្តើមហើម និងស្ទះដង្ហើម ស្ទើរតែស្លាប់។
គេហទំព័រសុខភាពដដែលបាន បន្ថែមទៀតថា គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះ គឺមានជាតិពុលខ្លាំងណាស់ បើរុក្ខជាតិនេះប៉ះពាល់ ជាមួយនិងភ្នែកអាចធ្វើឲ្យភ្នែកពិការបាន ហើយប៉ះពាល់ក្នុងមាត់អាចធ្វើលោកអ្នកស្លាប់បានក្នុងរយៈ ពេល ១៥ នាទី ហើយបើជាកុមារវិញអាចស្លាប់ក្នុងរយៈពេលមិនដល់ ១នាទីផង។
សូមបញ្ជាក់ជូនថា រុក្ខជាតិនេះមានឈ្មោះថា ”Dieffenbachia” ហើយមានរុក្ខជាតិជាច្រើនទៀត ដែលមានរូបរាងស្រដៀង គ្នាទៅនិងរុក្ខជាតិនេះ៕

អត្ថបទ៖ Sam
ខ្មែរណូត
ប្រភព៖ healthylifevision

No comments:

Post a Comment

Powered by Blogger.