ជាការពិតណាស់ សរសៃឈាម គឺជាផ្នែកដ៏សំខាន់មួយ ដែលជួយដឹកជញ្ជូនសារធាតុចញ្ចឹម និងអុកស៊ីសែនទៅដល់បេះដូង និងទៅកាន់ផ្នែកដ៏ទៃទៀត នៃសិរីរាង្គក្នុងរាងកាយ របស់យើង។ ដូច្នេះហើយសសៃឈាមរប់ស យើងត្រូវតែស្អាតជានិច្ច។ នៅខាងក្រោមនេះជាវិធី៣យ៉ាង ដែលជួយយើងបំបាត់ជាតិខ្លាញ់ រាំងស្ទះក្នុងសសៃឈាមបេះដូង បានដោយមានប្រសិទ្ធភាព។ ហើយភេសជ្ជៈនេះអាច ផ្តល់សារៈប្រយោជន៏បានជាច្រើនយ៉ាងដូចជា ជួយគ្រប់គ្រងជាតិខ្លាញ់នៅក្នុងឈាម អាចជួយអោយថ្លើមមានសុខភាពល្អ ការពាររាងកាយមិន អោយកើតជម្ងឺផ្តាសាយ កម្ចាត់ប្រតិកម្មនិងការឆ្លងមេរោគនៅក្នុងឈាម និងជួយអោយប្រព័ន្ធប្រឆាំង នៅក្នុងរាងកាយរឹងមាំជាងមុន។
ខាងក្រោមនេះជារូបមន្តសម្រាប់ធ្វើភេសជ្ជៈនេះ៖
គ្រឿងផ្សំ៖
– ទឹកស្អាត ៤លីត្រ
– ក្រូចឆ្មា ៨ផ្លែ
– ខ្ទឹមស ៨កំពឹស
– ហាន់ខ្ញី ទំហំ ៤ – ៥ ស.ម
– ក្រូចឆ្មា ៨ផ្លែ
– ខ្ទឹមស ៨កំពឹស
– ហាន់ខ្ញី ទំហំ ៤ – ៥ ស.ម
របៀបធ្វើ៖
លាងក្រូចឆ្មាអោយស្អាត និងកាត់វាអោយជាចំណិតៗ។ ហើយអ្នកយកខ្ញី និងខ្ទឹមស ដែលបានបកហើយ និងក្រូច ដែលបានហាន់ ហើយកិនបញ្ជូលគ្នា។ បន្ទាប់មក អ្នកត្រូវចាក់ទឹកចូល ហើយយកវាទៅដាំ។ ក្រោយពីវាពុះអ្នកត្រូវទុកវាអោយត្រជាក់ ហើយចាក់វាចូលដប។
វិធីទទួលទាន៖
អ្នកត្រូវទទួលទានភេសជ្ជៈ នេះជារៀងរាល់ថ្ងៃ មុនពេលទទួលទានអាហារ២។ ហើយអ្នកក៏ត្រូវតែហាត់ប្រាណផងដែរ ក្នុងអំឡុងពេលទទួលទាន ភេសជ្ជៈនេះ ព្រោះវាអាចផ្តល់ប្រសិទ្ធភាព ខ្ពស់ក្នុងការសម្អាតសសៃឈាមរបស់យើង មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយអោយសុខភាព យើងបានប្រសើរឡើងផងដែរ។
កែសម្រួលអត្ថបទ៖ សេម
ខ្មែរណូត
ប្រភព៖ healthyfoodhouse
ខ្មែរណូត
ប្រភព៖ healthyfoodhouse

No comments:
Post a Comment