អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

លាហើយ ស្នាមជ្រួញនៅលើថ្ងាស និង ស្បែកដែលខូច ដោយគ្រាន់តែប្រើទឹកឃ្មុំ

ចង់បំបាត់ស្នាមជ្រូញ នៅលើថ្ងាស និង ជំរុះកោសិកាងាប់ អ្នកគ្រាន់តែមាន៖
– baking soda (រកទិញនៅផ្សារទំនើប) ៣ ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
– ប្រេងវីតាមីន E ៣ ទៅ​ ៤ គ្រាប់
– ទឹកដោះគោឆៅ រឺទឹកឆ្អិន ៣ ទៅ ៤ ស្លាបព្រាកាហ្វេ
– ម្សៅឈើអែម (រកទិញនៅកន្លែងលក់គ្រឿងទេស) ១/៤ ស្លាបព្រាកាហ្វេ

bektleay1023
វិធីធ្វើ៖
– លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នា ដាក់ក្នុងកូនចានមួយ។ លាបទៅលើមុខ ផ្តោតទៅលើកន្លែងដែលស្នាមជ្រួញ។ ម៉ាស្សាផ្ទៃមុខថ្នមៗ ជាចលនារង្វង់ ទុកចោលអោយស្ងួត ១០ ទៅ ១៥ នាទី សឹមលាងទឹកចេញ (ពេលលាងចេញអ្នកត្រូវយកដៃម៉ាស្សាមុខរបស់អ្នកថ្នមៗម្តងទៀត ជាចលនារង្វង់)។ baking soda ជួយជំរុះកោសិកាស្បែកងាប់។ ទឹកឃ្មុំជួយផ្តល់សំណើមដល់ស្បែក។ វីតាមីន E ជួយការពារ និង ជួសជុលស្បែកដែលខូចអោយប្រសើរឡើងវិញ។ ចំណែកឯឈើអែមជួយសំលាប់បាក់តេរី ហើយបន្សាបជាតិពុលនៅលើស្បែក និង ផ្តល់អោយស្បែកមានពន្លឺស្រស់ស្អាត៕
ផ្ដល់សិទ្ធិដោយ បែកធ្លាយ

No comments:

Post a Comment

Powered by Blogger.