តើអ្នកជឿរឺទេដែរថាទឹកនោមអាចយកមកព្យាបាលបានជម្ងឺបានគ្រប់ប្រភេទ?
សមាជិកនៃ Urine Therapy Association របស់ប្រទេសចិន បានបើកការព្យាបាលជម្ងឺដោយជីកទឹកនោម។ ប៉ុន្តែសហគមន៍ការព្យាបាលជម្ងឺបែបនេះត្រូវបាន ទទួលស្គាល់ដោយក្រសួងសុខភិបាលនោះទេពីព្រោះគេគិតថាទឹកនោមជារបស់ដែរស្អុយហើយស្មោគរោគបំផុត។ ទោះជាយ៉ាងណាមិញសហគមន៍នេះ មានសមាជិកចូលរួមកាន់តែច្រើន។ សមាជិករបស់សមាគមន៍នេះមានសមាជិកចូលរួមកាន់តែរច្រើន។ ពួកគេជឿថា ទឹកនោមអាចជួយ បន្តអោយគេរស់នៅបានយូរជាងមុន ហើយនឹងព្យាបាលជម្ងឺមហារីកបានផងដែរ។
លោក Bao Yafu អាយុ៧៩ឆ្នាំបានចូលរួមសហគមន៍នេះតាំងពីឆ្នាំ២០១០។ លោក Yafu បានទទួលទានទឹកនោមរបស់គាត់តាំងពីឆ្នាំ១៩៧២ តាមការណែនាំរបស់គ្រួសារមួយ ដែលគេអះអាងថាទឹកនោមអាចព្យាបាលជម្ងឺបាន។គាត់ក៏បាន ប្រាប់ទៀតថា ពេលដែរគាត់ធ្វើការទទួលទានទឹកនោមបានរយៈពេល ៦ខែ គាត់បានឃើញថាក្បាលទំំពែករបស់គាត់ចាប់ផ្ដើម ដុះសក់ហើយគាត់ក៏បានបញ្ជាក់ទៀតផងដែរថា ភ្នែករបស់គាត់អាចមើលច្បាស់ជាងមុនផងដែរ។
ប៉ុន្ដែ សម្រាប់គ្រូពេទ្យជុំរិញពិភពលោក បានធ្វើការបដិសេធក្នុងការទទួលទានទឹកនោមដើម្បីព្យាបាលជម្ងឺព្រោះតាមការសិក្សាគេជឿវាទឹកនោមគឺជាកាកសំនល់មិនល្អដល់រាងកាយបញ្ចេញចោល ដូច្នេះការទទួលទានទឹកនោម គឺវាមិនល្អសម្រាប់មនុស្សនោះទេ។
ទោះជាមានការអះអាងដូចនេះក៏ដោយ ក៏សហគមន៏មូយនេះនៅតែបន្តការ ធ្វើការព្យាបាលតាមរបៀបនេះដដែលៗប៉ុន្តែសម្រាប់លោក Bao វិញគាត់នៅ គេជឿថាទឹកនោមអាចព្យាបាលជម្ងឺបានគ្រប់ប្រភេទ។ ហើយរាលថ្ងៃនេះគាត់នៅតែបន្ត ផឹកទឹកនោម មិនត្រឹមតែ ប៉ុណ្ណោះគាត់ក៏យកទឹកនោម មក លុបលាងមុខ និង ភ្នែកនិងត្រចៀកគាត់ជារៀងរាល់ព្រឹកផងដែរ។ ហើយលោក Bao មានសុខភាពល្អប្រសើរដោយនឹកស្មានមិនដល់បើប្រៀបធៀបជាមួយ នឹងមនុស្សនៅក្នុងវ័យដូចកាត់។
អត្ថបទ៖ គីមអាន
ខ្មែរណូត
ប្រភព៖ odditycentral

No comments:
Post a Comment