មានសេចក្តីតំណាលថា មានស្តេចមួយអង្គ សោយរាជ្យ នៅនគរហិមបុរី មានជំងឺមួម៉ៅច្រើនមហិមា ទោះបីធ្វើអ្វីក៏ដោយ ក៏ទ្រង់មិនដែល រីករាយថ្ងែណា ម្តងឡើយ។ ថ្ងៃមួយ ព្រះអង្គបានត្រាស់ អោយហោរា ទស្សន៍ទាយ មធ្យោបាយ តើធ្វើយ៉ាងណា អោយទ្រង់បាន សប្បាយចិត្ត។ ហោរាក៏បាន ទស្សន៍អោយថា ទាល់តែព្រះអង្គ ទៅខ្ចីអាវ ពីនរជនណា ដែលមានក្តីរីករាយក្នុងចិត្ត មកពាក់ នោះទ្រង់នឹងបាន រីករាយ រសាយទុក្ខ ឈប់មួម៉ៅមិនខាន។ ស្តេចអង្គនោះ ក៏បញ្ជាអោយ អាមាត្យ ដើររក មកអោយទ្រង់ ពីគ្រប់ៗគ្នា ដែលទូលថា គេជាមនុស្សសប្បាយចិត្ត។
ប៉ុន្តែ ទោះជាយ៉ាងណា ក៏ព្រះអង្គនៅមិនបាន សប្បាយចិត្ត ទាល់តែសោះ មិនថា ពាក់អាវណា ជាអាវណាទេ។ ធុញក្នុងចិត្តពេក ព្រះអង្គ ក៏ទាញអាវសូត្រថ្មីមួយ ដែលទើបនឹងដូរបាន មកពីមន្ត្រីមួយរូប ដែលសប្បាយចិត្ត យកមកពាក់ រួចហើយក៏ចងក្រមាសូត្រ នៅចង្កេះ ក្នុងលក្ខណៈជា គេហតីម្នាក់ក្នុងភូមិ ឡើងបំផាយសេះ ចេញក្រៅវាំង ទៅកំសាន្ត នៅតាមដីស្រែភូមិ ស្រាប់តែបានប្រទះ នឹងអ្នកស្រែមួយរូប កំពុងដើរដឹកគោ តាមផ្លូវ ហួចផង ច្រៀងផង យ៉ាងពិរោះ។ ព្រះអង្គក៏សួរថា៖
– តើបងមានរឿងអី បានជាសប្បាយចិត្ត ហួចច្រៀងពិរោះ ហាក់ដូចជាគ្មានទុក្ខកង្វល់អ្វីសោះអញ្ចឹង?
អ្នកស្រែញញឹម ហើយឆ្លើយវិញថា៖
– មិនដឹងជាត្រូវព្រួយរឿងអីផង! ខ្ញុំសប្បាយចិត្ត ច្រៀងហួច រាល់តែថ្ងៃ អញ្ចឹងទៅហើយ!
ឮភ្លាម ទ្រង់នឹកអរភើត គិតថា ថ្ងៃនេះ ប្រហែលជា លាភរបស់ព្រះអង្គហើយ។ បន្ទាប់មក ទ្រង់ក៏សួរទៅអ្នកស្រែថា៖
– អូហ៍! បើអញ្ចឹង អោយខ្ញុំសុំដូរអាវសូត្រថ្មី និង ក្រមាសូត្រថ្មី របស់ខ្ញុំ ជាមួយអាវចាស់របស់អ្នកបានទេ?
រំពេចនោះ ស្រាប់តែ អ្នកស្រែ លាន់សំណើចខឹកៗ ឆ្លើយតបវឹងថា៖
– ម្នាលគេហបតីអើយ! បើខ្ញុំមានអាវមែន ខ្ញុំពាក់បាត់ទៅហើយ។ តែចៃដន្យ ខ្ញុំក្រណាស់ រកអាវពាក់មិនបានទេ។ ថ្ងៃនេះ មានតែខោផាឌិបខ្លី សូម្បីតែក្រមា ក៏អត់មាន សម្រាប់វ័ណ្ឌខ្លួនទៀត តើខ្ញុំមានអ្វីគ្រាន់នឹងដូរ ជាមួយលោកទៅ?
ពេលនោះ ស្តេចអង្គយើង ភ្ញាក់ខ្លួនព្រើត ពិចារណាក្នុងចិត្ត សាជាថ្មី ទើបយល់ច្បាស់ថា ការពិត ភាពរីករាយសប្បាយចិត្ត មិនមែនស្ថិតនៅលើ របស់ទ្រព្យក្រៅខ្លួន ទាំងឡាយនោះឡើយ។

No comments:
Post a Comment