អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

លែងលះគ្នាហើយ ខាងប្រុសមិនទាន់អស់ចិត្ត បានជិះឡានដេញបុក ឡានប្រពន្ធ

តាមពត៌មានមួយ នៅខេត្តFoshan ក្នុងប្រទេសចិន បានចុះផ្សាយពី រឿងទាក់ទង់នឹងជម្លោះ រវាងប្តីប្រពន្ធ១គូ ដែលនៅតែមានបញ្ហា ក្រោយពួកគេបានលែងលះគ្នាហើយក៏ដោយ ។ រឿងនោះកើតឡើងដោយសារបុរសជាប្តី បានព្យាយាមឃាត់ប្រពន្ធកុំ អោយចាកចេញ តែនារីជាប្រពន្ធមិនស្តាប់ បុរសនោះក៏បានបើកឡាន Mercedes Benz ចេញដេញតាមប្រពន្ធ និងជិះដេញបុកឡានម៉ាក BMW របស់ប្រពន្ធ កំទេចចោលតែម្តង។

ហេតុការណ៍នោះ គឺនារីជាប្រពន្ធបានបើកឡាន BMW របស់នាងចាកចេញ ពីប្តី ក្រោយពេលបានឈ្លោះប្រកែកគ្នា ប៉ុន្តែបុរសជាប្តីគាត់មិន ទាន់អស់ចិត្ត គាត់បានបើកឡានម៉ាក Mercedes Benz ដេញតាម ប្រពន្ធពីក្រោយយ៉ាងលឿន។ ដោយប្រពន្ធ មិនព្រមឈប់ បុរសជាប្តីក៏បានបើកឡានបំបុកឡានប្រពន្ធតែម្តង បណ្តាលអោយឡានរបស់ពួកគេរងការខូចខាតយ៉ាងខ្លាំង។ ក្នុងគ្រោះថ្នាក់នោះ មិនបាននរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ហើយបច្ចុប្បន្នប៉ូលិសកំពុងតែជួយសម្រុះសម្រួលជម្លោះរបស់ពួកគេ។
gd-messydivorce-2gd-messydivorce-3gd-messydivorce-5
អត្ថបទ៖ សេម
ខ្មែរណូត
ប្រភព៖ shanghaiist

No comments:

Post a Comment

Powered by Blogger.