សារសន្ទនា រវាងអ្នកពន្លត់អគ្គិភ័យម្នាក់ ជាមួយនឹងមិត្តភក្រ័ របស់គេ បានធ្វើអោយ មនុស្សជាច្រើន ស្រក់ទឹកភ្នែក និងបានក្លាយជាប្រធានបទដ៍ក្តៅគគុក មួយនៅលើបណ្តាញសង្គមផងដែរ។ យ៉ាងហោចណាស់ មានមនុស្ស ៥០នាក់ បានស្លាប់ និង ជាង៧០០នាក់ទៀតរងរបួស ក្នុងហេតុការណ៍ ផ្ទុះកុងទីន័រ ផ្ទុករំសេវ រាប់តោន កាលពីប៉ុន្មានថ្ងៃមុន ក្នុងប្រទេសចិន ហើយក្នុងនោះដែរ អ្នកពពន្លត់អគ្គិភ័យ ចំនួន ១៧នាក់ ក៍បានស្លាប់បាត់បង់ជីវិតផងដែរ ដោយសារតែការពលី ជួយសង្គ្រោះទីក្រុង Tianjin។
ប្រធានបទក្តៅគគុកមួយ កំពុងតែល្បីពេញ បណ្តាញសង្គម ត្រូវបានគេបង្ហោះ យ៉ាងព្រោងព្រាត ដោយក្នុងសារនោះមានអត្ថន័យដូចតទៅ៖
អ្នកពន្លត់អគ្គិភ័យ: ឯងនៅទីនេះទេ ?
មិត្តភក្រ័: យើងនៅទីនេះ ! មានរឿងអីកើតឡើង ?
អ្នកពន្លត់អគ្គិភ័យ: ទូរសព្ទ័គ្នា មិនអាចហៅចេញបានទេ Gangzi គេស្លាប់ហើយ
មិត្តភក្រ័: ឯងលេងសើចទេដឹង ? ហើយឯងនៅឯណា ?
អ្នកពន្លត់អគ្គិភ័យ: គ្នានៅក្នុងឡាន តាមផ្លូវទៅ Tanku
មិត្តភក្រ័: Call មកយើងឥលូវមក
អ្នកពន្លត់អគ្គិភ័យ: គ្នាពាក់ឧបករណ៍សុវត្ថិភាពជាប់ខ្លួនទាំងអស់ ហើយគ្នាជាមនុស្សតែម្នាក់គត់ដែល កាន់ទូរសព្ទ័ដៃ
មិត្តភក្រ័: អញ្ចឹង ស្អែកនេះ ឯងត្រូវ Call មកយើងភ្លាមពេលដែលឯងទៅដល់ផ្ទះ
អ្នកពន្លត់អគ្គិភ័យ: បើយើងមិនបានត្រឡប់ទៅវិញទេ ឯងត្រូវចាំណា៎ ឪពុករបស់យើង ក៍ជាឪពុករបស់ឯងដែរ ហើយកុំភ្លេចទៅលេង ផ្នូររបស់ម្តាយយើងផង
មិត្តភក្រ័: បាន បាន ! ឪពុករបស់ឯង គឺជាឪពុករបស់គ្នា ហើយប្រយត្ន័ ប្រយ៉ែងផង !
បើតាមប្រភពព័ត៌មាន បានអោយដឹងថា អ្នកពន្លត់អគ្គិភ័យ រូបនេះ បានរួចផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែមិត្តរួមការងារគេ ម្នាក់ទៀត ដែលទើបតែ រៀបការបាន មួយសប្តាហ៍ ត្រូវបានស្លាប់ក្នុងហេតុការណ៍ ដ៍អាក្រក់នេះបាត់ទៅហើយ។ ហើយអ្វីដែល រន្ធត់ចិត្តជាងនេះនោះគឺ ប្រពន្ធរបស់គេ ដែលមានឈ្មោះថា Yin Yanrong កំពុងតែមានផ្ទៃពោះ កូនដំបូង របស់គេដែរ ប៉ុន្តែអកុសល កូននេះមិនបានឃើញមុខឪពុកឡើយ៕
កែសម្រួលដោយ៖ វិចិត្រ
ខ្មែរណូត
ប្រភព៖ shanghaiist

No comments:
Post a Comment