ក្នុងនាមជាបុរស ដែលមាននារីល្អនៅក្នុងជីវិត នាងគឺជាស្ត្រីដ៏អស្ចារ្យបំផុតរបស់គេ។ វាគ្មានអ្វីច្រើនជាងការសប្បាយរីករាយ និងពោរពេញដោយសេចក្ដីសង្ឃឹមឡើយ។ សម្រាប់បុរសដែលនៅលីវមួយចំនួន ការជ្រើសរើសមិត្តស្រីអាចជាការលំបាក។ ក្នុងចំណោមនារីដ៏ច្រើន អាចមាននារីល្អតិចតួចប៉ុណ្ណោះ។ បើអ្នកមិនចង់ធ្វើការសម្រេចចិត្តខុស ក្នុងការជ្រើសរើសមិត្តស្រីដែលជាគូអនាគត លោកអ្នកគួរអាននូវកំហុសឆ្គងទាំងប្រាំបីយ៉ាង ដែលជាកំហុសឆ្គង ក្នុងការជ្រើសរើសមិត្តស្រី។
– សម្រស់ស្អាត
ក្នុងចំណុចដំបូងនេះ ខ្ញុំមិនបាននិយាយបិទសិទ្ធិរបស់អ្នកទាំងស្រុងក្នុងការស្វែងរកនារីដែលមានរូបសម្រស់ស្អាតនោះទេ។ តែអ្នកគួរតែគិតដល់ចរិយាសម្បត្តិរបស់នាងផង។ នារីដែលល្អ មិនអាចមានតែរូបសម្រស់នោះទេ គឺត្រូវមានទាំងចិត្តគំនិតផងដែរ។ នារីល្អស្អាត យើងនឹងពិបាកក្នុងការទាក់ទង ដោយហេតុថា បើសិនជាមនុស្សស្រីស្អាតម្នាក់ ដែលភ្នែកយើងមើលឃើញស្អាត អ្នកដទៃក៏មើលឃើញស្អាតដូចយើងដែរ។ នោះនឹងមានការប្រកួតប្រជែងដ៏ស្វិតស្វាញ។
– ភាពសប្បាយរីករាយ និងក្មេងខ្ចី
ការជ្រើសរើសនារី ដែលចូលចិត្តសប្បាយរីករាយ និងដើរលេងច្រើនមិនមែនជាការសម្រេចចិត្តដ៏ត្រឹមត្រូវឡើយ។ នារីដែលមានភាពក្មេងខ្ចីពេកនឹងត្រូវការឲ្យអ្នកបីបាច់ លួងលោម និងថ្នាក់ថ្នមគេ។ គោលបំណងនៃការស្វែងរកមិត្តស្រីរបស់យើង គឺសង្ឃឹមថាគេនឹងក្លាយជាម្ដាយដ៏ល្អ មិនមែនយកនារីម្នាក់នោះមកមើលថែឡើយ។ បើសិនជានាងចូលចិត្តតែការសប្បាយ និងស្វែងរកតែភាពរីករាយ នោះក្ដីសុបិនរបស់អ្នកនឹងរលាយក្នុងពេលដ៏ខ្លី។

– មិនស្គាល់ពីខ្លួនឯងច្បាស់ក្នុងនាមជាបុរសដ៏ចាស់ទុំ អ្នកគួរតែស្គាល់ខ្លួនឯងឲ្យបានច្បាស់ និងយល់ពីអ្វីដែលខ្លួនចង់បានពីស្ត្រី។ បើអ្នកមិនបានគិតឲ្យគ្រប់ជ្រុងជ្រោយទេ អ្នកអាចនឹងឈានដល់ការទំនាក់ទំនងមួយដ៏ឆាប់រហ័សពេក។ អ្នកត្រូវមានមុខរបរមួយ ដើម្បីចិញ្ចឹមជីវិត ក៏ដូចជាការទ្រទ្រង់ជីវភាពគ្រួសារ។…
– ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស
ជួនកាលអ្នកមិនអាចជួបនារីក្នុងក្ដីស្រម៉ៃរបស់អ្នកបានឆាប់រហ័សឡើយ។ ក្នុងខណៈពេលនោះ ឥរិយាបថរបស់អ្នក ត្រូវបានតាំងបង្ហាញ។ អ្នកត្រូវរក្សារភាពស្អាតស្អំនៃឥរិយាបថរបស់អ្នក ដោយមិនត្រូវធ្វើការផ្លាស់ប្ដូរវាឡើយ។

– មិនបានដឹងច្បាស់អំពីនាង
ការដឹងរឿងរ៉ាវរបស់នារីម្នាក់ដែលនឹងក្លាយជាគួអនាគតរបស់អ្នក គឺមានសារៈសំខាន់ណាស់ ដើម្បីភាពជោគជ័យរយៈពេលវែង។ អ្នកមិនមែនគ្រាន់តែស្ដាប់ពាក្យសម្ដីខាងក្រៅរបស់នាង ដែលឮចេញតែពីមាត់នាងម្យ៉ាងគត់នោះទេ គឺត្រូវស្វែងយល់រឿងរ៉ាវពីការពិតរបស់នាង។ អ្នកអាចនឹងសងបំណុលគេ ក្នុងអំឡុងពេលរៀបការរួច បើសិនជាអ្នកមិនបានដឹងរឿងរ៉ាវរបស់នាងច្បាស់។

– ម្ដាយដ៏ល្អ
ការជ្រើសរើសស្ត្រីម្នាក់ ដោយសារតែនាងជាអ្នកស៊ីឈ្នួលបោកខោអាវ, បោកស្រោមជើង ក៏មិនមែនជាជម្រើសមួយដ៏ឆ្លាតដែរ។ ស្ត្រីជាច្រើននឹងធ្វើការទាំងអស់នេះ សម្រាប់កូន និងប្ដី។ ភាពប្រសើរលើសពីនេះ គឺយើងទទួលបាននារីដែលជាអ្នកគិតពីគ្រួសារជាសំខាន់។

– ការអើពើជាក់ស្ដែង
អ្នកនឹងសោកស្ដាយ បើសិនជាអ្នកបានរកឃើញស្ត្រីម្នាក់ ដែលឆ្លាត ស្អាត ហើយស្រឡាញ់អ្នក ដូចជាផ្ទាំងថ្មមួយដុំ។ ទាំងអស់នេះ គឺបង្ហាញពីការរស់នៅជាមួយគ្នាមិនបានយូរអង្វែង ព្រោះស្ត្រីម្នាក់នោះ នឹងមិនអើពើជាមួយអ្នកឡើយ ទោះបីជាបានក្លាយជាប្ដីប្រពន្ធនឹងគ្នាក៏ដោយ។

– រួមសុខរួមទុក្ខ
នារីដែលល្អ គឺជានារីដែលមិនរត់ចោលយើងនៅពេលដែលយើងមានទុក្ខ។ បើសិនជាអ្នកអាចស្វែងរកឃើញនារីម្នាក់តែក្នុងពេលដែលអ្នកមានទ្រព្យសម្បត្តិ ភាពសប្បាយរីករាយ ហើយបាត់នាង នៅពេលដែលអ្នកជួបបញ្ហាផ្សេងនោះ អ្នកគួរតែពិចារណាឲ្យបានខ្លាំងពីចំណុចនេះ។ នាងត្រូវតែចេះរួមសុខទុក្ខជាមួយយើង និងជួយដោះស្រាយបញ្ហារបស់យើងជានិច្ច ទើបប្រសើរ។

ផ្តល់សិទ្ធដោយ៖ បែកធ្លាយ

No comments:
Post a Comment