យោងតាមការស្រាវជ្រាវ British Council Global Hygiene អេប៉ុងលាងចាន របស់យើងផ្ទុកពពួកបាក់តេរី ដល់តែ៦ដង បើប្រៀបធៀបនឹងបាក់តេរី នៅជាប់លើដៃទ្វា បើកចេញចូលបន្ទប់ទឹក។ ពពួកបាក់តេរី ដែលជាប់នៅនឹងអេប៉ុងលាងចាន ឫក្រណាត់លាងចាននោះ ក៏អាចបណ្តាលអោយមានកើត ជម្ងីមួយចំនួនផងដែរ ដោយជម្ងឺទាំងនោះរួមមាន ជម្ងឺស្បែក និងភ្នែក ហើយវាក៏អាច បណ្តាលអោយមាន គ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។
ចំនុចដែលអ្នកត្រូវធ្វើ ដើម្បីការពារសុខភាពអ្នក និងអោយមានអនាម័យខ្ពស់៖
បន្ទាប់ពីអ្នកលាងសម្អាតចាន ឆ្នាំងរួច អ្នកត្រូវយកក្រណាត់លាងចាន របស់អ្នកទៅលាងជាមួយ នឹងទឹកក្តៅ ដោយលាយជាមួយ នឹងម្សៅសាប៊ូជារៀង រាល់២ថ្ងៃម្តង។ ប្តូរអេប៉ុងលាងចានរៀងរាល់២សប្តាហ៏ម្តង (អ្នកអាចមិនចាំបាច់ប្តូរអេប៉ុងលាង ចានរៀងរាល់២សបា្តហ៏ក៏បាន) ប៉ុន្តែអ្នកត្រូវយកអេប៉ុងទៅស្ងោរ នៅសីតុណ្ហភាពលើស៦០អង្សារសេ។ អ្នកត្រូវលាងសម្អាត កន្លែងធ្វើអាហារដោយប្រើសាប៊ូសម្លាប់បាក់តេរី ជាពិសេសក្រោយពេលធ្វើ ម្ហូបជាមួយនឹងសាច់។
កែសម្រួលអត្ថបទ៖ គីមអាន
ខ្មែរណូត
ប្រភព៖ healthylifestyleteam
ខ្មែរណូត
ប្រភព៖ healthylifestyleteam

No comments:
Post a Comment