អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ថៃ បង្ហាញ រូបភាព 3D របស់ជនសង្ស័យ ក្នុងការបំផ្ទុះគ្រាប់បែក កណ្តាលក្រុងបាំងកក

កាលពីពេលថ្មីៗនេះ កាសែត ថៃ ជាច្រើន បានធ្វើការ ចុះផ្សាយ រូបភាព 3D របស់ជនសង្ស័យដែលពាក់ពន្ធ័ ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក នៅកណ្តាលទីក្រុងបាងកក កាលពីប៉ុន្មានថ្ងៃមុននេះ។ តាមប្រភពព័ត៌មាន The Nation បានបញ្ជាក់ថា ប៉ូលីសថៃ មិនទាន់កំណត់ អត្តសញ្ញាណជនសង្ស័យ បាននៅឡើយទេ ប៉ុន្តែ គេអាចធ្វើការ គូរគំនូរ 3D តាមរយៈវិដេអូ កាមេរ៉ា សុវត្ថិភាព ដែលចាប់បាន នៅថ្ងៃកើតហេតុ។
គួររំលឹកដែរថា មកទល់នឹងពេលនេះ រដ្ឋាភិបាលថៃ បានប្រកាសស្វែងរក ឃាត់ខ្លួនជនសង្ស័យ ខាងលើ និងប្រកាសប្រាប់ដល់ សាធារណៈជនទាំងអស់ ដែលរាយការណ៍ ពីអត្តសញ្ញាណជនសង្ស័យបាន នឹងទទួលបានប្រាក់រង្វាន់ ១លានបាត បើតាមកាសែត បាងកកប៉ុស្តិ៍ចុះផ្សាយកាលពីពេលថ្មីៗ៕

កែសម្រួលអត្ថបទ៖ សុវណ្ណ
ខ្មែរណូត

No comments:

Post a Comment

Powered by Blogger.