អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ញាក់សាច់ ទើបតែដឹងថា ផ្ទះបុរី សម័យឥឡូវ យកស្នោ មកចាប់ធ្វើក្បាច់ តាមបង្អួច និង ជញ្ជាំង

ចិន៖ វាជារឿង ដ៍គួរអោយហួសចិត្ត បំផុត ពេលដែលអតិថិជនម្នាក់ ដែលទើបនឹងទិញផ្ទះថ្មី ក្នុងបុរីមួយ ប្រទះឃើញថា ផ្ទះថ្មី របស់គាត់ ត្រូវបានគេធ្វើចេញពីស្នោ ដោយជញ្ជាំង និង ក្បាច់រចនា តាមបង្អួច ព្រមទាំង ជ្រី ផ្ទះសុទ្ធតែធ្វើពីស្នោ សុទ្ធសាធ។ តាមប្រភពព័ត៌មាន បានអោយដឹងថា ផ្ទះបុរី សាន​ហ្ស៊ី ក្នុងប្រទេសចិន ដែលជា បុរីថ្មីមួយ ត្រូវបាន គេរកឃើញថា បានប្រើប្រាស់ ស្នោ ជំនួស ស៊ីម៉ង់ ដើម្បីធ្វើ ចាក់ក្បាច់ រចនា និងជញ្ជាំងផ្ទះមួយចំនួនទៀត។

ស្នោទាំងអស់ដែល គេយកមកប្រើប្រាស់ គឹជាប្រភេទ ស្នោរឹង ដែលមើលមួយភ្លែត គឹមិនដឹងឡើយ ប៉ុន្តែទោះជាយ៉ាងណា វានៅតែជាស្នោ ដែលអាច ទាញបំបាក់បាន យ៉ាងងាយស្រួល ហើយថែមទាំងឆាប់ ឆាបឆេះទៀតផង។ នេះជាការព្រួយបារម្ភមួយ របស់អ្នកដែលចង់ទិញផ្ទះបុរី ពេលដែលម្ចាស់បុរី ចង់ចំណេញប្រាក់ច្រើន មិនគិតដល់ សុវត្ថិភាព របស់អតិថិជន របស់ខ្លួន។ ទោះជាយ៉ាងណាក្តី បញ្ហាមួយនេះ ម្ចាស់បុរី និង ម្ចាស់ផ្ទះ កំពុងធ្វើការ ដោះស្រាយគ្នា ដោយមិនមានព័ត៌មាន ណាមួយបញ្ជាក់ពី និតិវិធីនៃការដោះស្រាយនេះឡើយ៕
កែសម្រួលអត្ថបទ៖ បុត្រ
ខ្មែរណូត
ប្រភព៖ shanghaiist
image007image008image0033image0042image0052

No comments:

Post a Comment

Powered by Blogger.