ក្មេងប្រុសអាយុទើបតែ ៣ខែ ម្នាក់ត្រូវពិការភ្នែក ដោយសារតែ ពន្លឺភ្លើង Flash កាមេរ៉ាទូរសព្ទ័។ បើសំដីរបស់វេជ្ជបណ្ឌិត បានអោយដឹងថា ដោយសារតែ ពន្លឺភ្លើង Flash កាមេរ៉ា វាជះពន្លឺខ្លាំងពេក ទើបធ្វើអោយ ក្មេងប្រុសម្នាក់នេះ ត្រូវពិការភ្នែក ដោយមិនអាចស្រោចស្រង់បាននោះទេ។ តាមប្រភពព័ត៌មានបានអោយដឹងថា ករណីនេះកើតឡើងដោយសារតែ ការធ្វេសប្រហែសមួយ ក្នុងការ ថតរូប ក្មេងប្រុសម្នាក់នេះ ដោយភ្លេច បិទ Flash ខណៈពេលដែល ការថត ស្ថិតនៅក្នុងចម្ងាយជិត ថែមទៀតនោះ ប្រមាណ ត្រឹមតែ ២៥.៥ សង់ទីម៉ែត្រ ទើបធ្វើអោយ ឥទ្ធិពល Flash ចាំងចំភ្នែក របស់ជនរងគ្រោះ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
បើតាមសំដី របស់ឪពុកម្តាយ ក្មេងប្រុសម្នាក់នេះ បានអោយដឹងដែរថា ខណៈពេលដែល មិត្តភក្រ័ ខ្លួនមកលេង ក៍បានថតរូបកូន របស់ខ្លួន ហើយភ្លេចបិទ Flash តែគាត់បានសង្កេតឃើញថា ក្រោយពេលដែល ថតរូប រួច ក៍ប្រទះឃើញភាព មិនប្រក្រតីកើតឡើងនៅលើភ្នែកខាងឆ្វេង របស់កូនគាត់។ ក្រោយពេលបញ្ជូនទៅកាន់មន្ទីពេទ្យ ក្រុមវេជ្ជបណ្ឌិត បានពិនិត្យឃើញថា ពន្លឺដ៏ខ្លាំងនេះបានបំផ្លាញកោសិកា នៅលើផ្នែកពណ៌លឿង នៃប្រស្រីភ្នែក ដែលជាផ្នែកមួយផ្តោត សំខាន់ក្នុងការចាប់យកពន្លឺកាំរស្មី ហើយការប៉ះពាល់នេះ វាធ្ងន់ធ្ងររហូត ដល់មិនអាចស្រោចស្រង់បានថែមទៀតផង។
ក្រុមអ្នកជំនាញ បាននិយាយថា ទារកអាចបិទភ្នែកដោយខ្លួនឯងបាន ខណៈពេល ដែលមានពន្លឺប៉ះពាល់ ទៅលើ សរសៃប្រសាទរបស់គេ ប៉ុន្តែគេអាចរងការប៉ះពាល់ រៀងរហូត ដោយសារតែពន្លឺដ៏ខ្លាំង ត្រឹមរយៈពេលមិនដល់មួយ វិនាទីទៅវិញ។ ពួកគេ បានសង្កត់ធ្ងន់ថា ឪពុកម្តាយគ្រប់រូប គួរតែមានការ ប្រុងប្រយ័ត្នពីពន្លឺខ្លាំងក្នុងបន្ទប់ទឹក នៅពេលងូតទឹក ឲ្យកូនផងដែរ ហើយក្មេងៗដែលអាចទទួលពន្លឺកាំរស្មីខ្លាំង បែបនេះបាន គឺនៅពេលពួកគេមាន អាយុចាប់ ពី ៤ឆ្នាំឡើងទៅ៕
Subscribe to:
Post Comments (Atom)


No comments:
Post a Comment