អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

បង្គារចាក់ថ្នាំ អោយឡើងទម្ងន់ និងធំៗល្អ លេចចេញម្តងទៀត នៅលើទីផ្សារ

ចិន៖ សម្រាប់ឈ្មួញមួយចំនួន ដែលធ្វើជំនួញ នៅប្រទេសចិន បានរិះរក មធ្យោបាយរកស៊ី ដែលអសីលធម៍ ដើម្បីតែផលប្រយោជន៏ខ្លួនឯង ដោយមិនគិតពីផលប៉ះពាល់សុខភាព និងសុវត្ថិភាពអ្នកដ៏ទៃឡើយ ធ្វើយ៉ាងណាអោយតែខ្លួនឯងរកស៊ីមានបាន។ គ្រឿងសមុទ្រដូចជាបង្គារ មឹកនៅប្រទេសចិន មួយចំនួនសុទ្ធតែប្រើប្រាស់សារធាតុគីមី ដើម្បីអោយលក់ដាច់ ហើយរឿងរ៉ាវនោះបានលេចធ្លាយ ពេញអិនធើណេត។ ក្រោយពីបាត់មួយរយៈ ឥលូវនេះការរកស៊ីបែបនេះ បានលេចឡើងម្តងទៀត ជាមួយនឹងពត៌មានបង្គារចាក់ថ្នាំ។
FOREIGN201507300229000029973522742
ដើម្បីអោយបង្គារទាំងនោះមានទម្ងន់ធ្ងន់ និងធំល្អ ឈ្មួញទាំងនោះបានចាក់សារធាតុ Gelatin ចូលទៅក្នុងបង្គារ ហើយយកទៅលក់នៅតាមផ្សារនានា នៅប្រទេសចិន។ ថ្មីៗនេះគេបានប្រទះឃើញបង្គារចាក់ថ្នាំជាច្រើននៅក្នុងទីក្រុងចំនួន២ នៅប្រទេសចិនគឺ ក្រុង​ Kun Ming ដែលស្ថិតនៅភាគពាយព្យនៃខេត្ត Yunnan និង ក្រុង Wenzhou នៅភាគខាងកើតប្រទេសចិន។
នៅពេលដែលឈ្មួញទាំងនោះចាក់សារធាតុ Gelatin ចូលក្នុងបង្គារ ពួកគេអាចចំនេញបាន ៣០% បន្ថែមទៀត បើគិតជាលុយគឺ ៤៣យ័ន (ប្រហែល ៧.១ដុល្លារ)។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែសេះសមុទ្រ និងផ្លែត្រសក់សមុទ្រ ក៏ត្រូវបានគេចាក់សារធាតុ នេះចូលផងដែរ។ រដ្ឋាភិបាលចិនបានហាមឃាត់ និងផន្ទាទោសដល់ក្រុមឈ្មួញរកស៊ីខុសច្បាប់ទាំងនោះយ៉ាងធ្ងន់ធ្ងរ ដែលបានប្រព្រិត្តអំពើខុសច្បាប់នេះ។
FOREIGN201507300229000302885688822
អត្ថបទ៖ អាន
ខ្មែរណូត
ប្រភព៖ people

No comments:

Post a Comment

Powered by Blogger.