ចិន៖ ហេតុការណ៍រន្ធត់ បាក់ផ្ទាំងទ្រនាប់ជណ្តើរយន្ត ក្នុងផ្សារទំនើបនៅចិន កាលពីថ្ងៃទី ២៥ កន្លងទៅពិតជាដក់ជាប់ក្នុងចិត្តមហាជន សឹងតែមិនគួរឲ្យជឿថា អាចកើតមានករណីដូចនេះបាន។
យ៉ាងណាមិញ ទិដ្ឋភាពទាំងស្រុង ត្រូវថតបានជាវីដេអូ តាមរយ:កាមេរ៉ាសុវត្ថិភាព ប៉ុន្តែមនុស្សភាគច្រើន អាចនឹងមិនទាន់បានមើល ឃ្លីបមួយទៀតដែលផ្សារភ្ជាប់នូវអ្វីដែលកើតឡើង មុនពេលស្ត្រីជាម្តាយ និងកូនមកដល់នោះទេ។
វីដេអូឃ្លីបពេញ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម អាចឲ្យយើងដឹងបានថា មុនពេលកើតហេតុ គឺបុគ្គលិកស្រី២នាក់ បានចាប់អារម្មណ៍ដឹងថា មានអ្វីមិនស្រួល នៅត្រង់ទីតាំងទ្រនាប់ដើរ នោះទៅហើយ ប៉ុន្តែពួកគេទំនងជាមិនបាន ដាស់តឿន ដល់អ្នកដំណើរឲ្យប្រុងប្រយ័ត្នខ្ពស់ ឬមិនបានចាប់អារម្មណ៍ថា អាចកើតរឿងហេតុ ដល់ថ្នាក់បាក់ស្រុតទៅក្រោម។
គួរបញ្ជាក់ដែរថា ក្រោយពេលហេតុការណ៍អាក្រក់នេះកើតឡើងរួចមក បានធ្វើឲ្យមហាជនមួយចំនួន មានការព្រួយបារម្មណ៍នឹងសុវត្ថិភាពពួកគេ រាល់ពេលធ្វើដំណើរកាត់តាមជណ្តើរយន្តម្តងៗ។ មានខ្លះទៀត បានបង្កើតជារូបភាព និងវីដេអូ ក្នុងន័យដាស់តឿន ឲ្យមានការប្រុងប្រយ័ត្ន ឬអាចនិយាយបានថា ក្នុងលក្ខណ:ចំអក ទៅដល់គុណភាពជណ្តើរយន្តផងដែរ៕
សូមមើលរូបភាព និងវីដេអូខាងក្រោម៖





វីដេអូឃ្លីបពេញ៖
Posted by foxson.net on Thursday, July 30, 2015
No comments:
Post a Comment