អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ស្ត្រីម្នាក់ ត្រូវជាប់គុក ៣ខែកន្លះ ក្រោយពេល ប្រើហឹង្សាជាមួយប៉ូលីស ដោយប្រើ ដើមទ្រូងរបស់ខ្លួន

ស្ត្រីវ័យ ៣០ឆ្នាំម្នាក់ ត្រូវបានគេរកឃើញ កំហុសដ៍ធ្ងន់ធ្ងរមួយ កាលពី ២សប្តាហ៍មុន រហូតដល់តុលាការ សំរេច ដាក់គុក ៣ខែកន្លះ ពីបទប្រើប្រាស់ ហឹង្សាទៅលើ ប៉ូលីស ដោយប្រើ ដើមទ្រូងរបស់ខ្លួន។ ជនជាប់ចោទមានឈ្មោះថា Ng Lai-ying ត្រូវបានចាប់ខ្លួន ខណៈពេលកំពុងធ្វើបាតុកម្ម ប្រឆាំងទៅនឹង ការបើកសិទ្ធិអោយធ្វើពាណិជ្ជកម្មដូចគ្នា។ នាងបានធ្វើការចោទប្រកាន់ទៅកាន់ប៉ូលីសថា បានធ្វើបាបនាង នឹងបំពានទៅលើ រាងកាយ ជាពិសេសគឺ ដើមទ្រូងតែម្តង។

ក្រោយពីមានការចោទប្រកាន់ទៅលើប៉ូលីស ថាបំពានលើរាងកាយនារី ទើបគេបើកការ ស៊ើបអង្កេតមួយ រហូតដល់ថ្ងៃទី ១៦ កក្កដា ទើបរកឃើញថា តាមពិត នាង Ng Lai-ying មានចេតនា យកដើមទ្រូងរបស់ខ្លួន ទៅប្រើប្រាស់ ដើម្បីបង្កហឹង្សា ជាមួយប៉ូលីស។ តាមប្រភពព័ត៌មាន បានអោយដឹងថា ជនជាប់ចោទ Ng Lai-ying ត្រូវបានតុលាការ កាត់ទោសអោយជាប់ពន្ធនាគារ រយៈពេល ៣ខែ កន្លះ តែអាចបង់ប្រាក់ធានាខ្លួន ចំនួន ៥០០០ ដុល្លារ ហុងកុង។
កែសម្រួលដោយ៖ វិចិត្រ

No comments:

Post a Comment

Powered by Blogger.