អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

កំពូលរុក្ខជាតិ​​អាច​ព្យាបាល​ជំងឺបាន​ច្រើន​មុខ ព្រមទាំងបញ្ហាគ្មាន​កូន

ផ្ដល់សិទ្ធិដោយ​ មង្គលការ
មនុស្សភាគច្រើន​ប្រហែលជា​មិន​ទាន់​ធ្លាប់​ យិន​ស៊ិន​ស៊ីបឺរី នៅឡើយ។ យិនស៊ិននេះ​មានប្រសិទ្ធិភាពខ្លាំង​ក្នុងការជួយបង្កើន​ថាមពលមិនគួរឲ្យជឿ។ ប៉ុន្តែ​ចំពោះអ្នក​ដែល​អស់កម្លាំង​រ៉ាំរ៉ៃ ក៏អាច​ទទួលទាន​យិនស៊ិន​នេះ​បាន​ដែរ។ ជាការ​ពិតណាស់ ឱសថនេះ​ត្រូវបាន​យកទៅ​ប្រើប្រាស់​ដោយ​អ្នកអត្ថពល​កីឡាករ​ជនជាតិរុស្សី និង​តារាវិទ្យាសាស្ត្រ ដើម្បី​ជួយ​ពង្រឹង​ថាមពល​ផ្នែក​រាងកាយ និង​ខួរក្បាល​របស់​ពួកគេ។ យិនស៊ិនស៊ីបឺរី ត្រូវបានណែនាំ​ដំបូងគេ​នៅប្រទេស​ភាគខាងលិច ក្នុងឆ្នាំ ១៩៥០។
អ្វីទៅ​ជាយិនស៊ិនស៊ីបឺរី?
យិនស៊ិនស៊ីបឹរី មាន​លក្ខណៈខុសប្លែក​ពីយិនស៊ិន​ធម្មតា។ វាមាន​ដើមកំណើត​ពីប្រទេសរុស្សី, អាស៊ីខាង​ជើងឆៀង​ខាងកើត, តំបន់មួយ​ចំនួន​នៅប្រទេសចិន និង​ប្រទេសជប៉ុន។ សមាសធាតុ​សកម្ម​ដែលត្រូវ​បានគេរកឃើញ​នៅក្នុង​យិនស៊ិន​អាចផ្តល់​អត្ថប្រយោជន៏​ដល់ប្រព័ន្ធភាពស៊ាំ។ វាក៏សម្បូរទៅ​ដោយវីតាមីន A, B6 និង​ស័ង្កសី។ យិនស៊ិនស៊ីបឺរី នេះ​ត្រូវ​បានគេ​យកទៅ​ធ្វើជា​ឱសថបុរាណ​នៅក្នុង​ប្រទេស​ភាគខាងកើត​អស់រយៈពេល​រាប់រយឆ្នាំ ដើម្បីជួយបង្កើន​ថាមពល, ជួយ​បង្កើនកម្លាំង និង​ព្យាបាល​អាការៈផ្តាសាយ, រងារ។
អាថ៌កំបាំង​នៃយិនស៊ិនស៊ីបឺរី
សារធាតុ​ចម្រាញ់ចេញ​ពីស្លឹក និង​ដើមយិនស៊ិនស៊ីបឺរី អាចជួយ​កាត់បន្ថយ​ភាពអស់​កម្លាំង និង​ជួយបង្កើន​សមត្ថភាព​រាងកាយ។ វាក៏ត្រូវ​បានគេ​រកឃើញ​ថា អាចជួយ​ប្រយុទ្ធប្រឆាំង​នឹង​ភាពតានតឹង​ផងដែរ។ តាមការ​សិក្សាស្រាវជ្រាវ​ជាច្រើនផ្សេងទៀត​បានបង្ហាញ​ថា យិនស៊ិននេះ​អាចជួយពង្រឹង​គ្រប់ផ្នែក​លើរាងកាយ​របស់មនុស្ស។ ដោយសារ​យិនស៊ិន​នេះមាន​ផ្ទុកនូវសារធាតុ​ម្យ៉ាង​ហៅថា adaptogenic ដូច្នេះ​វាអាចជួយ​ប្រយុទ្ធប្រឆាំង​នឹងភាពតានតឹង​បាន។
អត្ថប្រយោជន៏​សុខភាព​ដែល​បាន​ពីយិនស៊ិនស៊ីបឺរី
ជំនួយ​ដល់ខួរក្បាល
វាបានផ្តល់អត្ថប្រយោជន៏​ដល់ប្រព័ន្ធ​ឈាម។ វាជួយរក្សា​លំហូរឈាម​ឲ្យបានត្រឹមត្រូវ, ផ្តល់ខ្យល់​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​សំខាន់ៗ​ជាច្រើនផ្សេងទៀត​ទៅ​ឲ្យរាងកាយ និង​ខួរ​ក្បាល។
– ជួយពង្រឹងដល់ការគិត និងការចងចាំ
– ការពារការរលាក
– បង្កើនការការពារដល់រាងកាយប្រឆាំងនឹងការឆ្លងមេរោគ និងវីរុស
– កាត់បន្ថយអាការៈអស់កម្លាំងរ៉ាំរ៉ៃ
– ជួយព្យាបាលអាការៈគេងមិនលក់
– ជួយពង្រឹងការធ្វើចលនារបស់អ្នកហាត់កីឡា
– កាត់បន្ថយអាការៈលើសឈាម
– ព្យាបាលអាការៈរាំងរដូវ និងបញ្ហាមករដូវ
– ជួយពង្រឹងប្រព័ន្ធដង្ហើម
– ជួយព្យាបាលជំងឺស្វាយ
– ជួយកម្ចាត់សារធាតុពុលចេញពីក្នុងថ្លើម
– ប្រយុទ្ធប្រឆាំងនឹងធាតុវិទ្យុសកម្ម និងប្រភេទនៃជំងឺមហារីកមួយចំនួន
– ប្រឆាំងនឹងជំងឺផ្តាសាយ រងារ
– ជួយកាត់បន្ថយជាតិស្ករ និងជាតិកូឡេស្តេរ៉ុលក្នុងឈាម
– ការពារអាការៈធ្លាក់ឈាមខុសប្រក្រតី
-ជួយព្យាបាលបញ្ហាគ្មានកូន។ វាជួយសម្រួលដល់មុខងាររបស់ស្បូន
-ព្យាបាលជំងឺអរម៉ូនតេសតូស្តេរ៉ូន​តិច​របស់បុរស។
វិធីប្រើយិនស៊ិនស៊ីបឺរី
យោងតាម​ការចេញផ្សាយ​សាកលវិទ្យាល័យ Maryland Medical Center បានឲ្យណែនាំ​ថា ជាទូទៅ​គួរទទួលទាន​យិនស៊ិន​នេះឲ្យ​បានពី ៥០០ ទៅ ៣០០០ ក្រាមក្នុង​មួយថ្ងៃ។ យិនស៊ិនស៊ីបឺរីនេះ ត្រូវបាន​គេយកទៅ​ធ្វើជា​ថ្នាំគ្រាប់, ម្សៅ និង​តែ ហើយ​បាន​ដាក់លក់​លើទីផ្សារ៕
1438241645.1

No comments:

Post a Comment

Powered by Blogger.